ព័ត៌មានជាតិ
កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតមកពីវៀតណាមក្រោយមានការហោះហើរត្រង់ពីទីក្រុងហាណូយ-ភ្នំពេញនាខែតុលា
តំណាងឯកជននៅក្នុងវិស័យទេសចរណ៍មានសុទិដ្ឋិនិយមខ្ពស់លើរំហូរភ្ញៀវទេសចរអន្តរជាតិមកពីតាមច្រកវៀតណាម បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlinesសម្រេចបើកការហោះហើរត្រង់ពីទីក្រុងហាណូយមកកាន់រាជធានីភ្នំពេញចាប់ពីខែតុលាដើម្បីចូលរួមផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ប្រទេសពីរគោលដៅតែមួយ។

កាលពីថ្ងៃទី១៣ខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានប្រកាសដាក់ឱ្យដំណើការហោះហើរត្រង់លើដំណាក់ផ្លូវខាងលើ ដោយផ្លាស់ប្តូរពីការហោះហើរឈប់នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ រួចមកកាន់រាជធានីភ្នំពេញ។ សម្រាប់ផ្លូវថ្មីនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ជាមួយនឹងការហោះហើរចចំនួន៤ ជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យដោយប្រើប្រាស់យន្តហោះ Airbus A៣២១។
«ទន្ទឹមនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមតូ ឡឹម ( To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានប្រកាសបើកដំណើរការសេវាកម្មហោះហើររវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
លោក ស សារិន អនុប្រធានភ្នាក់ងារទេចរណ៍កម្ពុជា(CATA) ដែលបានចូលរួមពិធីប្រកាសការបើកជើងហោះហើរត្រង់នេះថា កន្លងមកក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់ធ្វើការហោះហើររួចហើយ ប៉ុន្តែពីហាណួយឈប់នៅទីក្រុងវាំងច័ន្ទប្រទេសឡាវសិន ទើបមកភ្នំពេញ ប៉ុន្តែឥឡូវនេះគឺក្រុមហ៊ុននេះនឹងហោះហើរត្រង់ពីហាណូយមកភ្នំពេញ និងពីភ្នំពេញទៅហាណូយតែម្តង។
លោកបានថ្លែងថា៖«សម្រាប់ទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍នេះមានទីផ្សារធំទូលាយដែលពួកយើងជាប្រតិបត្តិករបានធ្វើការជាមួយ។ សម្រាប់ជើងហោះហើរត្រង់ពីហាណូយទៅសៀមរាបក្រុមហ៊ុនបានដំណើការយូរមកហើយ។ ឥឡូវនេះក្រុមហ៊ុនបានសម្រេចធ្វើការបង្កើនការហោះហើរត្រង់ពីហាណូយមកភ្នំពេញដោយសារក្រុមហ៊ុនមើលឃើញថាភ្ញៀវទេសចរអាចទស្សនានៅទីក្រុងហាណូយគឺអាចមកទស្សនាប្រទេសកម្ពុជាយើងបានផងដែរ»។
លោកថា៖«ការណ៍នេះនឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេចរដែលពួកគេអាចទស្សនាប្រទេសយើងទាំងពីរដោយពុំចាំបាច់ចំណាយពេលហោះហើរច្រើនមិនបាចឈប់ចតតាមផ្លូវ ហើយតម្លៃសំបុត្រក៏ធូរថ្លៃផងដែរដូច្នេះភ្ញៀវទេចរគាត់អាចធ្វើការទស្សនាប្រទេសវៀតណាមនិងកម្ពុជាយើងដែលការចំណាយក៏តិចជាងមុនផងដែរ។ ពីមុនយើងឃើញមានភ្ញៀវឥណ្ឌានិងអឺរ៉ុបច្រើនបានទៅទស្សនាទីក្រុងហាណូយ និងមកទស្សនាប្រទេសកម្ពុជាយើង ដូច្នេះការហោះហើរត្រង់នេះគឺជាឪកាសសម្រាប់ប្រទេសយើងក្នុងការរៀបចំខ្លួនស្វាគមន៍ពួកគេ»។

ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរជិត ៨,២ លាននាក់ និងទំនិញចំនួន ២៨ ៤០០ តោន ដែលមានជើងហោះហើរជាង ៨១ពាន់រវាងប្រទេសវៀតណាម និងកម្ពុជា។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍សូមជម្រាបជូនថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦លាននាក់ កើនឡើងជាង២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសមានប្រមាណ ៩៨៦ ៤៣៥នាក់ ផ្លូវគោកមានជាង ១,៦លានដនាក់ និងផ្លូវទឹកមានជាង៤២ពាន់នាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ