Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ បើកការស៊ើបអង្កេត ករណីជនជាតិវៀតណាម ៦នាក់ ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤ ពេលនេះប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេតលើករណីជនជាតិវៀតណាមចំនួន៦នាក់ ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Grand Hyatt Erawan Bangkok។

(រូបថត៖ ប៉ូលិសថៃ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសាកសពអ្នកទាំង៦ ក្នុងនោះមានប្រុស៣នាក់ ស្រី៣នាក់ ត្រូវបានរកឃើញនៅសណ្ឋាគារប្រណីតឯរាជធានីបាងកក, មានការលើកឡើងខុសៗអំពីមូលហេតុនៃការស្លាប់ ប៉ុន្តែប៉ូលិសចង្អុលចំៗថា ពួកគេស្លាប់ដោយសារការបំពុល មិនមែនដោយសារការបាញ់ប្រហារដូចប្រភពខ្លះ លើកឡើងទេ ព្រោះប៉ូលិសមិនបានរកឃើញព័ស្តុតាងនៃគ្រាប់កាំភ្លើងឡើយ។ 

ពាក់ព័ន្ធករណីនេះដែរ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានទៅដល់កន្លែងកើតហេតុ ហើយទទួលព័ត៌មានពីក្រុមអ្នកស៊ើបអង្កេត ដែលរាយការណ៍ថា តាមពិតអ្នកទាំង៦​ ផុតដង្ហើម២៤ម៉ោងទៅហើយ មុនពេលរកឃើញ ហើយក្រុមការងារកំពុងធ្វើកោសល្យវិច័យ។ 

(រូបថត៖ AP)

លោក​ថែមទាំងបញ្ជាក់ទៀត​ថា ប៉ូលិសត្រូវ​ស្វែង​រក​មូលហេតុ ព្រោះ​ការ​ស្លាប់​គឺ​ជាករណីឃាតកម្ម មិន​មែន​ការ​ធ្វើ​អត្តឃាត​ទេ ខណៈបើតាមការបញ្ជាក់ពីប៉ូលិស សារធាតុ​គួរ​ឲ្យ​សង្ស័យ និង DNA របស់​ជន​រង​គ្រោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ភេសជ្ជៈ​ ដែលកុម្ម៉ង់​ទៅ​បន្ទប់​។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស៊ើបអង្កេត បានបង្ហើបថា មិនមានព័ស្តុតាងនៃការប្រយុទ្ធគ្នាឬលួចប្លន់អ្វីទេ ហើយមានមនុស្សតែម្នាក់គត់ដែលត្រូវរបួស នោះប្រហែលជារូបគេដួល។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប៉ូលិសថៃ ក៏កំពុងស្វែងរកជនទី៧ផងដែរ ដោយសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីនេះ។

សូមបញ្ជាក់ថា ជនរងគ្រោះទាំង៦ គឺសុទ្ធសឹងជាជនជាតិវៀតណាម ប៉ុន្តែមាន២នាក់ កាន់ ​Passport អាមេរិក។ ពួកគេបាន Check in សណ្ឋាគារ Grand Hyatt Erawan ពីរពេលផ្សេងគ្នា ពោលគឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយពួកគេក៏បាន Check in បន្ទប់ផ្សេងគ្នាផងដែរ ប៉ុន្តែសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋាភិបាល​ថៃ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរ ក្រោយ​ទេសចរ​វៀតណាម​ស្លាប់​ដោយសារ​ថ្នាំពុល​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម