Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល​ថៃ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរ ក្រោយ​ទេសចរ​វៀតណាម​ស្លាប់​ដោយសារ​ថ្នាំពុល​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥

បានផុស

នៅ

រដ្ឋាភិបាល​ហាក់​បាន​សំដែង​ក្តី​កង្វល់​ពី​ផលប៉ះពាល់​ជាថ្មីទៀត​លើ​វិស័យ​ទេសចរណ៍​របស់ខ្លួន បន្ទាប់ពី​ភ្ញៀវទេសចរ​ជនជាតិ​វៀតណាម​៦​នាក់​បាន​ស្លាប់​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​នៅ​កណ្តាល​ទីក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃ​អង្គារ​។

នាយករដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វី​ស៊ីន (Srettha Thavisin) ដែល​ឡើងកាន់​អំណាច​ជិត​មួយឆ្នាំ​និង​ដែល​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យចូល​ទស្សនា​ប្រទេស​ថៃ បាន​ទៅដល់​កន្លែងកើតហេតុ​បណ្តាលឱ្យ​ជនជាតិ​វៀតណាម​៦​នាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ថ្នាំពុល​។

រដ្ឋាភិបាល​ថៃ​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​នាយករដ្ឋមន្ត្រី​ថៃ​បាន​បញ្ជា​ឱ្យ​គ្រប់​ភ្នាក់ងារ​របស់​រដ្ឋ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​»​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ផ្សាយ​នៅមុននេះ​។

​ករណី​ស្លាប់​ដោយសារ​ថ្នាំពុល​នេះ​ កើតឡើង​នៅ​សណ្ឋាគារ Grand Hyatt Erawan លំដាប់​ផ្កាយ​៥ នៅ​សង្កាត់ Pathum នៅវេលា​ម៉ោង​៥​កន្លះ​ល្ងាច​។

រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ​សេដ្ឋា ថា​វី​ស៊ីន បាន​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ដែល​ធ្លាក់​ដុនដាប​ដោយសារ​វិបត្តិ​កូ​វីដ​១៩ តាមរយៈ​កម្មវិធី​ទាក់ទាញ​ទេសចរណ៍​បរទេស​ឱ្យ​ចូលមក​ទស្សនា​ប្រទេស​ថៃ ដូចជា ការលើកលែង​ទិដ្ឋាការ​រយៈពេល​យូរ​ដល់​ប្រទេស​ចិន ប្រទេស​កា​ហ្សា​ក​ស្ថាន ប្រទេស​ឥណ្ឌា និង​ប្រទេស​ជាច្រើន​ទៀត​។​

​ទោះជា​បែបនេះ​ក្តី វិស័យ​ទេសចរណ៍​ប្រទេស​ថៃ​ហាក់​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​អំពើហិង្សា ដូចជា ករណី​បាញ់រះ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​បាងកក​កាលពី​ត្រីមាស​ទី​៤​ឆ្នាំមុន ដែល​បណ្តាលឱ្យ​ភ្ញៀវទេសចរ​ចិន​៤​នាក់​ស្លាប់​និង​របួស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម