ព័ត៌មានជាតិ
កម្ពុជាបានចំណាយជាង១ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក្នុងឆមាសទី១
កម្ពុជាបានចំណាយប្រាក់ជាង ១,២៧ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកក្នុងឆមាសទី១ឆ្នាំ២០២៤ កើនឡើងជាង២២ ភាគរយ បើធៀបនឹងឆមាសឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ១,០៤ លានដុល្លារ។

យោងតាមទិន្នន័យបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ជាមួយនឹងតម្លៃនាំចូលសរុបនេះ ក្នុងនោះ តម្លៃនៃការនាំចូលប្រេងម៉ាស៊ូតមានតម្លៃជាង ៧៥៧,៧ លានដុល្លារ កើនឡើង ១៦ ភាគរយ ហើយតម្លៃនៃការនាំចូលប្រេងសាំង មានតម្លៃ ៥១២,៥ លានដុល្លារ កើនឡើង ៣១ ភាគរយធៀបនឹងរយៈពេលដូចគ្នា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំចូលប្រេងឥន្ធនៈមកកម្ពុជា គឺដោយសារតែតម្លៃប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃដោយសារតែភាពប្រសើរឡើងនៃសង្វាក់ផលិតកម្មនៅកម្ពុជានៅតែដំណើរការល្អ។
លោកថ្លែងថា៖ «ទោះបីជាមានកត្តាខាងក្រៅមួយចំនួនប៉ះពាល់ដល់តម្រូវការសកលក៏ដោយ ក៏យើងមើលឃើញថាវិស័យផលិតកម្មរបស់យើងនៅតែរឹងមាំ។ ការណ៍នេះជំរុញឱ្យយើងនាំចូលប្រេងឥន្ធនៈមានកំណើនជាងឆ្នាំមុន»។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងធ្លាប់បានលើកឡើងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាមថាជាប្រភពនាំចូលប្រេងដ៏សំខាន់សម្រាប់កម្ពុជា។
ប្រទេសកម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែធ្នូឆ្នាំមុនថា ប្រភពដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាមពលសូឡា ខ្យល់ វារីអគ្គិសនី និងជីវម៉ាស នឹងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅបរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេស។

លោកបញ្ជាក់ថា៖ «នៅពេលដែលយើងផលិតអគ្គិសនីកាន់តែច្រើនពីប្រភពកកើតឡើងវិញ យើងមើលឃើញអត្ថប្រយោជន៍ពិតនៃថាមពលប្រកបដោយនិរន្តរភាព។ ការណ៍នេះរួមបញ្ចូលទាំងអគារបៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះអគ្គិសនី និងអគ្គិសនីនៃឧស្សាហកម្ម និងកសិកម្មផងដែរ»។
ក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជានឹងកើនឡើងដល់ ៤,៨លានតោនត្រឹមឆ្នាំ២០៣០ កើនឡើងពី២,៨លានតោនកាលពីឆ្នាំ២០២០៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ