ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃព្រមានពីហានិភ័យសម្រាប់ការនាំចេញអង្ករ ដោយទម្លាក់បរិមាណនាំចេញក្រោម ៨ លាន នៅឆ្នាំក្រោយ
អ្នកជំនាញថៃ បានព្រមានថា បរិមាណនៃការនាំចេញអង្កររបស់ប្រទេសនឹងធ្លាក់ចុះនៅក្រោម ៨ លានតោននៅឆ្នាំ ២០២៥ ដោយសារតែបញ្ហាប្រឈមផ្សេងៗ ជាពិសេសការប្រកួតប្រជែងពីខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Thaiger។

ប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បានកត់សម្គាល់ថា ការនាំចេញអង្ករនៅឆ្នាំក្រោយរំពឹងថានឹងមានចំនួនតិចជាងការប៉ាន់ស្មានពីមុនចំនួន ៨,២ លានតោន។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា មានកត្តាហានិភ័យជាច្រើន ដែលបន្តប៉ះពាល់ដល់ការនាំចេញអង្កររបស់ថៃសម្រាប់ឆ្នាំក្រោយ។ ស្តុកអង្ករពិភពលោក ត្រូវបានគេរំពឹងថានឹងកើនឡើង ១,៤ ភាគរយ ដោយឡើងដល់ប្រមាណ ៥២៨ លានតោន ដែលរួមចំណែកដោយសារភ្លៀងធ្លាក់ខ្លាំង ពីបាតុភូតអាកាសធាតុ ឡា នីណា (La Niña)។
លើសពីនេះ កង្វះនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើពូជស្រូវ បានធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះទាប បើធៀបទៅនឹងប្រទេសនាំចេញអង្ករធំៗផ្សេងទៀត ដូចជាប្រទេសវៀតណាម ឥណ្ឌា និងចិនជាដើម។ ថ្លៃដើមផលិតកម្មខ្ពស់របស់ថៃ និងលទ្ធភាពដែលឥណ្ឌានឹងដកការរឹតបណ្ដឹងការនាំចេញអង្កររបស់ខ្លួននៅចុងឆ្នាំនេះ នឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។

អ្នកជំនាញលើកឡើងថា ថៃត្រូវតែសម្របគោលនយោបាយអង្កររបស់ខ្លួន ដើម្បីឱ្យស្របតាមតម្រូវការទីផ្សារពិភពលោក ជាពិសេសការនិយមប្រភេទអង្ករទន់។ ការវិនិយោគនៅក្នុង R&D ដើម្បីបង្កើនទិន្នផល គឺមានសារៈសំខាន់ណាស់សម្រាប់ការរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
ការមិនដោះស្រាយបញ្ហាទាំងនេះ អាចបន្ថយជំហររបស់ប្រទេសថៃក្នុងចំណោមប្រទេសនាំចេញអង្ករសំខាន់ៗ។ ប្រទេសចិន អាចមានសក្តានុពលក្លាយជាអ្នកនាំចេញអង្ករឈានមុខគេរបស់ពិភពលោក ដោយសារភាពជឿនលឿន និងបច្ចេកវិទ្យាកសិកម្ម ខណៈប្រទេសកាន់តែច្រើនប្រកាន់យកគោលនយោបាយបំពេញតម្រូវការខ្លួនឯងឱ្យគ្រប់គ្រាន់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


