Connect with us

សន្តិសុខសង្គម

មន្ត្រី​​ជលផលខេត្តកំពង់ចាម​ បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់៤ទីតាំង

បានផុស

នៅ

ដេីម្បីចូលរួមទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​នៅតាមព្រែក​ បឹង​ និងទន្លេ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តចុះ​បង្ក្រាបឧបករណ៍នេសាទខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ថ្ងៃទី៧​ ខែសីហា ឆ្នាំ២០២៤នេះ​ លោក ទឹម បូរក្ស​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្ម​ មន្ត្រី​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមនឹងអាជ្ញាធរស្រុកកំពង់សៀម បានចុះប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលបានចំនួនបួនទីតាំង​ ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម​ ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។

ជាលទ្ធផល​ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ​ ក្រុមការងារ​ បានរុះរើកាប់បំផ្លាញចោលវត្ថុតាងរួមមាន៖​ឧបករណ៍លូស្បៃមុងចំនួន ៨២មាត់, របាំងស្បៃមុងប្រវែង ២៤១០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១២៣០ដើម​និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៤១គីឡូក្រាម។

ទន្ទឹមនឹងនេះដែរ​​ លោក ទឹម បូរក្ស​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមនឹងក្រុមការងារ​ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់​ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ​រាយការណ៍ និងបង្ក្រាប​ អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ​ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ដេីម្បីរក្សាពូជត្រីបានច្រេីន​៕

អត្ថបទ​​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម