ព័ត៌មានជាតិ
អភិបាលក្រុងស្រុកចំនួន៤ នៃខេត្តពោធិ៍សាត់ ត្រូវបានផ្ទេរ និងតែងតាំងថ្មី ខណៈដំឡើងជាអភិបាលរងខេត្តម្នាក់
មន្ត្រីចំនួន៤រូប ត្រូវបានផ្ទេរ និងតែងតាំងតំណែងជាអភិបាលស្រុកក្រុង នៃខេត្តពោធិ៍សាត់ ខណៈអតីតអភិបាលស្រុកមួយរូប ត្រូវបានដំឡើងឱ្យទៅកាន់តំណែងជាអភិបាលរងខេត្តពោធិ៍សាត់។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។

អនុក្រឹត្យរបស់សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានសម្រេចផ្ទេរភារកិច្ចលោក ឆាយ គឹមម៉ុង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលស្រុកកណ្តៀង ឱ្យកាន់មុខតំណែងជាអភិបាលស្រុកបាកាន ហើយអភិបាលស្រុកបាកានចាស់ លោក ផាយ ឡេង ដែលមានឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ផ្ទេរឱ្យកាន់មុខតំណែងជាអភិបាលក្រុងពោធិ៍សាត់។
ចំណែក លោក ណារ៉ា ចំរើន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ត្រូវបានសម្ដេចធិបតី សម្រេចតែងតាំងមុខតំណែងជាអភិបាលស្រុកកណ្តៀង និងលោក ធាម សុផាត ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ដែលជាអភិបាលរងក្រុងពោធិ៍សាត់ ត្រូវបានតែងតាំងជាអភិបាលស្រុកភ្នំក្រវាញ។ ដោយឡែក អភិបាលស្រុកភ្នំក្រវាញចាស់ លោក ហេង សុភាណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានដំឡើងឱ្យមកកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ