ព័ត៌មានជាតិ
អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមរួចជាស្រេចដើម្បីជម្លៀសពលរដ្ឋ ក្នុងករណីកើតហេតុការជាមួយថៃ
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោះប្រជុំបន្ទាន់មួយជាមួយមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបី ពាក់ព័ន្ធនឹងស្ថានភាពតានតឹងតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីត្រៀមរថយន្ត ស្បៀងអាហារ កំណត់ទីតាំងសុវត្ថិភាព ថ្នាំពេទ្យ សម្ភារៈ និងថវិកា សម្រាប់ជម្លៀសប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ពោធិ៍សាត់ ដែលជាប់ព្រំដែននឹងខេត្តត្រាត ប្រទេសថៃ។
ការត្រៀមលក្ខណៈរបស់អាជ្ញាធរខេត្តពោធិ៍សាត់ពេលនេះ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជុំវិញវិធានការឆ្លើយតបនឹងភាពព្រហើនរបស់ភាគីថៃ ដែលព្យាយាមដាក់សម្ពាធមកលើកម្ពុជា ដូចជាការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។

អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច មិនដល់១២ម៉ោងផង រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការឆ្លើយតបថៃចំនួន៣ គឺឈប់ទិញអ៉ីនធើណិត ឈប់បញ្ចាំងភាពយន្តថៃ និងចុងក្រោយ គឺការបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាទាំងយប់ថ្ងៃទី១២ ខែមិថុនា ឱ្យក្រសួងស្ថាប័នកម្ពុជា ពិនិត្យ និងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត បើសិនមានការគំរាមកំហែងពីភាគីថៃមកកម្ពុជា។

ប្រមុខរដ្ឋាភិបាល ក៏បានដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រៀមទទួលយកពលករ ដែលអាចនឹងវិលត្រឡប់ពីប្រទេសថៃ ក៏ដូចជាត្រៀមជម្លៀសពលរដ្ឋ ក្នុងករណីកើតមានហេតុការជាយថាហេតុនៅតាមខ្សែបន្ទាត់ព្រំដែន។ ដោយមានបទបញ្ជានេះ អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមរួចជាស្រេច ដើម្បីអនុវត្តលើការងារនេះ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សង្កត់ធ្ងន់ថា ពេលនេះដំណាក់កាលដែលជនរួមជាតិត្រូវរូបរួមសាមគ្គីគ្នាមួជើងខោ លាត់ដៃអាវ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានហេតុការកើតឡើងជាយថាហេតុនៅតាមបណ្តោយព្រំដែនកម្ម្ពុជា-ថៃ គឺជួយអន្តរាគមទាន់ពេលវេលា។ ទន្ទឹមនេះយើងក៏ត្រូវនាំគ្នាផ្តល់ការលើកទឹកចិត្តដល់វរកងទ័ពនៅសមរភូមិ ដោយផ្សារភ្ជាប់ជាមួយសមរភូមិក្រោយផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


