ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ប្រាប់គណៈកម្មការរដ្ឋសភា ពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយទំនាស់ដីធ្លី
អភិបាលខេត្តពោធិ៍សាត់ ប្រាប់គណៈកម្មការទី១ របស់រដ្ឋសភា ឱ្យបានដឹងអំពីកិច្ចខិតខំរបស់រដ្ឋបាលខេត្តក្នុងការដោះស្រាយបណ្ដឹង ឬទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ពិសេសតាមរយៈយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ។

ការលើកឡើងរបស់អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីនៅខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក សរ ចំរុង បានគូសបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់រដ្ឋសភា ដែលជាអាទិ៍ ការងារអនុម័តច្បាប់ ការងារតាមដានការអនុវត្តច្បាប់ និងការងារភាពជាអ្នកតំណាង។ លោក ក៏បានលើកឡើងអំពីតួនាទីរបស់គណៈកម្មការទី១ នៃរដ្ឋសភា និងសកម្មភាពការងារដែលគណៈកម្មការបានអនុវត្តកន្លងមក គឺចុះតាមដាន អង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្រប តាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។

លោក បន្តថា គណៈកម្មការទី១ រដ្ឋសភា បានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការអនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ខណៈគណៈកម្មការ ក៏មានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួងស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយទៅតាមសមត្ថកិច្ចជូនម្ចាស់បណ្ដឹង តាមរយៈប្រធានរដ្ឋសភា។

លើកឡើងក្នុងកិច្ចពិភាក្សានេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនគណៈប្រតិភូរដ្ឋសភាអំពីវិស័យជំនាញពាក់ព័ន្ធ និងសមត្ថកិច្ចរបស់ខេត្ត ដែលរួមមាន ការងារផ្សព្វផ្សាយច្បាប់នៅតាមមូលដ្ឋាន ការចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការណែនាំការហាមប្រើប្រាស់បារីអេឡិចត្រូនិច ការចុះធ្វើវេទិកាសាធារណៈស្តីពីការផ្តល់សេវាសាធារណៈនៅតាមស្រុក ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ភូមិបាលនៅស្រុក។ ក្នុងនោះ បានទទួលពាក្យបណ្ដឹងពីក្រសួងអធិការកិច្ចចំនួន១ករណី ពាក់ព័ន្ធវិវាទដីធ្លីចំណុចផ្សារប្រម៉ោយ នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ហើយចុះធ្វើអធិការកិច្ចលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលនៅអង្គភាព-ការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងការអនុវត្តការសាងសង់ជួសជុល ថែទាំផ្លូវថ្នល់នៅរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ។

លោកអភិបាលខេត្ត រៀបរាប់ពីការងារទាក់ទងនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដោយរដ្ឋបាលខេត្ត បានរៀបចំក្រុមចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធចំនួន ៦ក្រុម និងបានបែងចែកឱ្យអនុវត្តការងារនៅតាមបណ្ដាស្រុកនានា និងនៅក្នុងក្រុងពោធិ៍សាត់ ជាដើម។
តាមរយៈយន្តការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការរ ជាលទ្ធផលគិតមកដល់ពេលនេះ រដ្ឋបាលខេត្ត ដោយមានលេខាធិការដ្ឋានថ្នាក់ខេត្ត ជាសេនាធិការបានសម្របសម្រួលដោះស្រាយករណីវិវាទនៅសេសសល់ពីមុនចំនួន១១ករណី ។ ក្នុងនោះ ករណីកំពុងដោះស្រាយចំនួន៨ករណី ច្រានចោលចំនួន២ករណី និងករណីបញ្ចប់ចំនួន១ករណី។
ចំពោះគណៈកម្មការសុរិយោដីក្រុង-ស្រុក បានទទួលពាក្យបណ្តឹងចំនួន១៦១ករណី កំពុងដោះស្រាយចំនួន ៣៦ករណី និងករណីបញ្ចប់ចំនួន ១២៥ករណី។ នេះជារបាយការណ៍របស់លោកអភិបាលខេត្ត។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់រួចមក លោក សរ ចំរុង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


