ព័ត៌មានជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលការចុះផ្សាយគណនីហ្វេសបុកម្នាក់ថា អាជ្ញាធរកំពុងកាន់កាប់ដីធ្លីក្នុងតំបន់អភិរក្ស ភ្នំ១៥០០
ពោធិ៍សាត់ ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដែលកាលពីពេលថ្មីៗកន្លងមកនេះ មានការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Therakun Thay ថា លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល កំពុងកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងតំបន់អភិរក្ស និងស្ដារគម្របបៃតងឡើងវិញផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងនោះរដ្ឋបាលខេត្តពោធិ៍សាត់ បានជម្រាបជូនសាធារណជន និងបណ្ដាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា “រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយ របស់បុគ្គល Therakun Thay ដែលជាបុគ្គលមួយ កើតមកជាខ្មែរ តែគ្មានមនសិការជាខ្មែរ មិនឱ្យតម្លៃខ្មែរ និង គ្មានគិតផលប្រយោជន៍រួមរបស់ខ្មែរ វង្វេង និងភ្លេចកំណើតជាខ្មែរ និងប្រើប្រាស់ការគិតតតាមបែបសភាវគតិ ប៉ុណ្ណោះ”។
រដ្ឋបាលខេត្តសូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម ៖
១. តំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ត្រូវបានទុកជាតំបន់អភិរក្ស និងស្តារគម្របបៃតងឡើងវិញ សម្រាប់ បម្រើប្រយោជន៍សាធារណៈ ក្នុងគោលដៅបំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់។
២. បុគ្គល Therakun Thay កន្លងមកបានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់នៅក្នុងតំបន់ ការពារធនធានធម្មជាតិ ព្រមទាំងបានសាងសង់សំណង់ដោយមិនមានលិខិតអនុញ្ញាត ដែលល្មើសនឹងច្បាប់ស្តីពី តំបន់ការពារធម្មជាតិ និងច្បាប់ស្ដីពីសំណង់ទៀតផង។
៣. ផ្ដើមចេញពីការបាត់បង់ផលប្រយោជន៍ដែលកើតចេញពីទង្វើខុសច្បាប់ និងគេចវេសមិនទទួលយក ការសម្របសម្រួលរបស់រដ្ឋបាលខេត្ត បុគ្គលនេះ បានប្រើប្រាស់បណ្តាញសង្គម ដើម្បីបិទបាំងទង្វើដ៏ស្មោកគ្រោក របស់ខ្លួន និងបានប្រើប្រាស់ពាក្យពេចន៍ដែលសង្គមខ្មែរស្អប់ខ្ពើម និងធ្វើឱ្យខ្លួនបាត់តម្លៃជាកំណើតជាតិខ្មែរ ដែលជាជាតិមានវប្បធម៌ដ៏ល្អផូផង់ ធ្វើការវាយប្រហារ និងបង្អួចកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំ ដែលជានិច្ចកាលលោកតែងតែបានយកចិត្តទុកដាក់ដឹកនាំ អភិវឌ្ឍន៍ខេត្ត គិតគូរ និងការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


