ព័ត៌មានជាតិ
យល់ដឹងពីច្បាប់៖ ដូចម៉េចទើបហៅថាការញុះញង់?
នៅក្នុងវចនានុក្រមខ្មែរឆ្នាំ២០២២ របស់រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យនិយមន័យពាក្យ “ញុះញង់” ថា គឺនិយាយចាក់រុកនាំអុចអាលឱ្យអ្នកដទៃធ្វើការអ្វីៗដែលមិនគប្បី ឬនាំឱ្យឈ្លោះទាស់ទែងគ្នា បែកបាក់គ្នាជាដើម។ បើនិយាយផ្នែកច្បាប់វិញ តើសកម្មភាពបែបណាខ្លះទើបហៅថាជាការញុះញង់? ហើយត្រូវមានទោសទណ្ឌបែបណាខ្លះ?

ផ្អែកតាមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ នៅផ្នែកទី៣ និយាយពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើស ក្នុងនោះ មាត្រា៤៩៤ បាននិយាយពីលក្ខខណ្ឌអស្ថិភាពនៃការញុះញង់ បញ្ជាក់ច្បាស់ថា ការញុះញង់អាចត្រូវផ្តន្ទាទោស ប្រសិនជាអំពើទាំងនេះត្រូវបានប្រព្រឹត្ត ដូចជាទី១ ញុះញង់ដោយសម្តី តាមប្រភេទណាក៏ដោយដែលប្រកាសនៅទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ទី២ ញុះញង់ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយដែលត្រូវផ្សព្វផ្សាយក្នុងចំណោមសាធារណជន ឬតាំងឱ្យសាធារណជនមើល និងទី៣ គឺញុះញង់គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

ចំណែក មាត្រា៤៩៥ បានចែងមកថា អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយទាំង៣ដែលមានចែងក្នុង មាត្រា៤៩៤ ខាងលើ នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាព។ រីឯ មាត្រា ៤៩៦ និយាយពីបទញុះញង់ឱ្យមានការរើសអើង សរសេរថា អំពើញុះញង់ដោយផ្ទាល់តាមមធ្យោបាយណាមួយដែលមានចែងក្នុងមាត្រា ៤៩៤ នៃក្រមនេះ ឱ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សាចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនោះជាមាជិក ឬមិនមែនជាសមាជិកនៃជាតិពន្ធុ ក្រុមជាតិពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទី៣ឆ្នាំ និងពិន័យជាទឹកប្រាក់ ២លានរៀល ទៅ៦លានរៀល ប្រសិនការញុះញង់នោះគ្មានប្រសិទ្ធភាព។
ចំពោះមាត្រា ៤៩៧ និយាយថា អំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន គឺត្រូវស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងក្រមនេះ ការញុះញង់ក៏មានទោសបន្ថែម ប្រភេទ និងពេលវេលានៃទោសផងដែរ ដោយមានចែងក្នុងមាត្រា ៤៩៨ ដូចខាងក្រោម៖
១.ដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន
២.ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំយ៉ាងច្រើន
៣.ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសយ៉ាងច្រើន ២ខែ
៤.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន
៥.ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់រយៈពេល ៨ថ្ងៃយ៉ាងច្រើន៕
ដោយ៖ អុន ស្រីមាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


