ព័ត៌មានអន្ដរជាតិ
ថៃ ចង់នាំចូលនិងផលិតឧបករណ៍តេស្តរកជំងឺ mpox ឲ្យបានលឿន ខណៈបារម្ភខ្លាំង ពីការឆ្លងរាលដាល
ក្រោយរកឃើញជំងឺ mpox ប្រភេទ Clade 1b ដ៏គ្រោះថ្នាក់ ពេលនេះប្រទេសថៃ កំពុងព្រួយបារម្ភខ្លាំងអំពីការឆ្លងរាលដាល ហើយរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ក៏ចាប់ផ្តើមការចុះឈ្មោះផងដែរសម្រាប់ក្រុមហ៊ុនទាំងឡាយណា ដែលចង់នាំចូលឬផលិតឧបករណ៍ធ្វើតេស្ត។

លោក Lertchai Lertwut អគ្គលេខាធិការរង FDA ត្រូវបានដកស្រង់សម្តីដោយ Bangkok Post ដែលនិយាយថា FDA កំពុងពន្លឿនលើការងារនេះ ដើម្បីធានាថា យើងមានឧបករណ៍ប្រើប្រាស់ទាន់ពេលវេលា និងរក្សាសន្តិសុខសុខភាពសាធារណៈ។ ក្រុមហ៊ុនផលិត និងអ្នកនាំចូលឧបករណ៍តេស្តជំងឺ mpox អាចទាក់ទង FDA បានពាក់ព័ន្ធការចុះបញ្ជី មុនពេលចុះឈ្មោះផលិតផលរបស់ពួកគេ។
សម្រាប់ការធ្វើតេស្តវិញ, យោងតាមប្រភពពី WHO, គ្រូពេទ្យត្រូវយកសំណាកពីដំបៅរបស់អ្នកជំងឺទៅពិនិត្យក្នុងម៉ាស៊ីននៅមន្ទីរពិសោធន៍។
ថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ី ដែលរកឃើញជំងឺ mpox ប្រភេទ Clade 1b ដ៏កាចសាហាវ និងជាប្រទេសទី២លើពិភពលោក បន្ទាប់ពីស៊ុយអែត ដែលរាយការណ៍ករណីឆ្លង ជំងឺ mpox ប្រភេទ Clade 1b នៅខាងក្រៅទ្វីបអាហ្វ្រិក។ ជំងឺនេះគឺរកឃើញលើបុរសអឺរ៉ុបវ័យ៦៦ឆ្នាំដែលមកដល់ទីក្រុងបាងកក កាលពីថ្ងៃទី១៤ខែសីហា។ គាត់ចាប់ផ្តើមចេញរោគសញ្ញានៅថ្ងៃបន្ទាប់ ហើយក៏បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ជុំវិញរឿងនេះដែរ នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានបញ្ជាឲ្យព្រលានយន្តហោះអន្តរជាតិជាពិសេស Don Mueang និង Suvarnabhumi ព្រមទាំងកំពង់ផែ Laem Chabang ត្រូវពិនិត្យឲ្យមែនទែនចំពោះអ្នកដំណើរមកពីអាហ្វ្រិក។
សូមបញ្ជាក់ថា មុនពេលផ្ទុះជំងឺ mpox ប្រភេទថ្មី, ពិភពលោកមានមនុស្សឆ្លងជំងឺ mpox ប្រភេទចាស់ជាង ១៥ ៦០០នាក់រួចទៅហើយ ខណៈក្នុងនោះមានស្លាប់ ៥៣៧ករណី។
ដោយឡែក សម្រាប់ប្រទេសថៃវិញ គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ មានមនុស្សឆ្លងជំងឺ mpox ប្រភេទចាស់ចំនួន១៤២នាក់ និងមនុស្សស្លាប់ ៣នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រយ័ត្ន! ជំងឺ mpox ប្រភេទ Clade 1b ដ៏គ្រោះថ្នាក់ មកដល់ប្រទេសជិតខាង កម្ពុជា ហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


