ព័ត៌មានជាតិ
ពលរដ្ឋខេត្តបាត់ដំបងយ៉ាងច្រើនកុះករ សប្បាយខ្ញៀវខ្ញារពេល ព្រះអង្គ ចន្ទ មុនី និមន្តមកដល់ ដើម្បីប្រោះព្រំ
នៅវេលាម៉ោង ៣ និង ៤៥ នាទី រសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ នេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី បាននិមន្តមកដល់ខាងមុខសាលាខេត្តបាត់ដំបងហើយ ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីតាមបណ្ដាស្រុក និងទីជិតទីឆ្ងាយ ដើម្បីមកចូលរួមទទួលពរសព្ទសាធុការពីព្រះអង្គ នៅខាងមុខបរិវេណសាលាខេត្តបាត់ដំបង រាប់ម៉ឺននាក់។ នៅខាងមុខប្រជាពលរដ្ឋគ្រប់រូប មានការដាក់តម្រៀបទៅដោយដបទឹកសុទ្ធ ប្រេងខ្យល់ ប្រេងកូឡា ទឹកអប់ និងផ្កាភ្ញីជាដើម ដើម្បីទទួលពរជ័យពីព្រះអង្គ។

នៅក្នុងដំណើរ នៃការនិមន្តមកដល់របស់ព្រះអង្គ ចន្ទ មុនី នាឱកាសនេះ អមដំណើរដោយ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត លោកស្នងការខេត្ត ដាញ់ អេងប៊ុនចាន់ និងប្រធានមន្ទីរនានាជុំវិញខេត្តដែល បានធ្វើដំណើរចេញពីព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង (ស្រុក ម៉ាឡៃ-ស្រុកសំពៅលូន) ដើម្បីទទួលព្រះអង្គ ដែលយប់មិញនេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី គង់នៅវត្តអូរជុំឧត្តមសាមគ្គី(ហៅវត្តគីឡូ១៣)។
ដំណើរនិមន្តរបស់ព្រះអង្គ មុននឹងមកដល់ក្រុងបាត់ដំបង ព្រះអង្គបាននិមន្តទៅកាន់ច្រកពីអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងនិមន្តចុះទៅពិនិត្យបង្គោលព្រំដែន លេខ ៥៤ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង បន្ទាប់មកព្រះអង្គនឹងនិមន្តបន្តទៅកាន់ខេត្តប៉ៃលិន ព្រមទាំងបាននិមន្តបន្តដំណើរតាមផ្លូវជាតិលេខ ៥៧ ឆ្ពោះមកកាន់ក្រុងបាត់ដំបង ដោយឆ្លងកាត់ស្រុករតនៈមណ្ឌល និងស្រុកបាណន់។ មុននឹងមកដល់ក្រុងបាត់ដំបង ព្រះអង្គ ចន្ទ មុនី បាននិមន្តជួបជុំពុទ្ធបរិស័ទនៅរមណីយដ្ឋានភ្នំសំពៅ រួច ក៏បាននិមន្តបន្តមកជួបជុំពុទ្ធបរិស័ទនៅខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង (អគារសាលាខេត្តចាស់) ដើម្បីនិមន្តសំដែងធម្មទានអប់រំចិត្តជាមួយប្រជាពលរដ្ឋដែលមកពីគ្រប់ទិសទីក្នុងខេត្តបាត់ដំបងផងដែរ។

នាឱកាសនោះដែរ ក៏មានចម្រៀងមួយបទដែលបន្លឺឡើងដោយក្រុមលោកគ្រូ អ្នកគ្រូ គឺ បទ “ពង្សសាវតារខ្មែរ” បន្ទាប់មកព្រះអង្គក៏បានផ្ដល់ឱវាទ និងធម្មទានអប់រំចិត្ត ក្នុងថេរវេលា ប្រមាណ ២០ នាទី ទើបព្រះអង្គនិមន្តបក់ផ្លិតចំរើនសិរីសួស្ដី ជ័យមង្គល ដល់ប្រជាពលរដ្ឋដែលកំពុងទន្ទឹងរង់ចាំ ដើម្បីសុំពរពីព្រះអង្គយ៉ាងច្រើនកុះករនេះផងដែរ។ បន្ទាប់មក ព្រះអង្គនិមន្តបន្តទៅកាន់ស្រុកសង្កែ ស្រុកមោងឬស្សី ទើបចាកចេញពីខេត្តបាត់ដំបង ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


