ជីវិតកម្សាន្ដ
មកដល់ កម្ពុជា កញ្ញា ម៉ៃ យ៉ា សុំទោសអ្នកគាំទ្រ
បវរកញ្ញាភេទទី ៣ តំណាងឲ្យកម្ពុជា កញ្ញា ម៉ៃ យ៉ា បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ បន្ទាប់ពីនាងចេញទៅប្រកួតសម្រស់ Miss International Queen នៅលើឆាកអន្តរជាតិនាទឹកដីប្រទេសថៃ កាលពីថ្មីៗ កន្លងមកនេះ។

ចំពោះការវិលត្រឡប់របស់ ម៉ៃ យ៉ា គេឃើញមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រ និងបងប្អូនសាច់ញាតិរបស់នាងជាច្រើននាក់ នៅឯព្រលានយន្តហោះភ្នំពេញ ទោះបីជានាងមិនអាចដណ្ដើមបានជ័យជំនះណាមួយពីការប្រកួតខាងលើនេះក៏ពិតមែននោះ។ ដោយឡែកសម្រាប់នាងផ្ទាល់ ក៏បានចេញមុខសុំទោសមហាជនអ្នកគាំទ្រខ្លួនផងដែរ។
បវរកញ្ញាភេទទី ៣ តំណាងឲ្យកម្ពុជា កញ្ញា ម៉ៃ យ៉ា បាននិយាយទៅកាន់អ្នកគាំទ្រខ្លួនដោយខ្លីថា “នាងខ្ញុំ ម៉ៃ យ៉ា ពិតជាសូមទោសប្រជាជនកម្ពុជាខ្លាំងណាស់ ដែលខ្ញុំមិនអាចធ្វើបាន ខ្ញុំបានប្រឹងអស់ពីសមត្ថភាពហើយ”។

ជាការពិតណាស់នៅក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ កញ្ញា ម៉ៃ យ៉ា មិនមានឱកាសឈានចូល Top ណាមួយ នៃកម្មវិធីប្រកួតសម្រស់ Miss International Queen នេះឡើយ។
បើទោះបីជាយ៉ាងនេះក៏ពិតមែន សម្រាប់កញ្ញា ម៉ៃ យ៉ា នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ដ៏ល្អផូរផង់ ដែលដូនតាបានបន្សល់ទុក៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


