ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន បានសម្របសម្រួលបញ្ចប់ករណីវិវាទដីធ្លី រ៉ាំរ៉ៃមួយកន្លែងដោយជោគជ័យ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបញ្ចប់ទំនាស់ករណីវិវាទដីធ្លីរវាងលោក សុខ អឿន ជាមួយលោក សុខ សាន្ត និងលោក សម វង មានទីតាំងស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនាថ្ងៃម្សិលម៉ិញ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ករណីវិវាទនេះត្រូវបានអូសបន្លាយអស់រយៈយូរមកហើយ ដោយសារតែករណីនេះមានលក្ខណៈស្មុគ្រស្មាញ ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ គូភាគីទាំងសង្ខាងបានបញ្ចប់ទំនាស់ បានសម្តែងនូវសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់តាំងគណៈប្រតិភូចុះធ្វើការអង្កេតស្រាវជ្រាវករណីវិវាទខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដែលអាច ឱ្យគូភាគីវិវាទទាំងពីរទទួលយកយ៉ាងសមស្របទៅតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ គូភាគីនៃវិវាទបានឯកភាពគ្នា ដូចខាងក្រោម
ទី១.ភាគីលោក សុខ អឿន បានឯកភាពធ្វើសម្បទានដីទំហំ២ម៉ែត្រ បន្ថែមលើទំហំដីដែលបានកាត់ទុករួចពីលើកមុនទំហំ៥ម៉ែត្រ សរុបរួមមានទំហំ៧ម៉ែត្រ សម្រាប់ធ្វើផ្លូវលេខ១៩៧៨ ។
ទី២.ភាគីលោក សុខ សាន្ត និងភាគីលោក សម វង បានឯកភាពធ្វើសម្បទានដីទំហំ១ម៉ែត្រ សម្រាប់ធ្វើផ្លូវលេខ១៩៧៨ ដែលមានទទឹងទំហំ ៨ម៉ែត្រ ។
ទី៣.ដើមបណ្តឹងក៏បានឯកភាពក្នុងការដកបណ្តឹងនៅគ្រប់ស្ថាប័នទាំងអស់ ដែលខ្លួនបានដាក់ពាក្យបណ្តឹងកន្លងមកស្របតាមនីតិវិធីនៃច្បាប់ ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


