Connect with us

ព័ត៌មានអន្ដរជាតិ

​ទឹកជំនន់​នៅឥណ្ឌា​នាំទាំងសត្វក្រពើ​ រីឯ​​អ្នកស្លាប់​កើន​ដល់៣៦នាក់

បានផុស

នៅ

ចំនួនអ្នកស្លាប់នៅក្នុងទឹកជំនន់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា បានកើនឡើងដល់៣៦នាក់ ខណៈទន្លេ Vishwamitri ហូរហៀរនាំ​​ដោយ​ទាំង​​សត្វក្រពើ​​ទៅ​ជាមួយ​ផង​បង្កឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ​​អំពី​សុវត្ថិភាព​របស់​ពួកគេ​។

(រូបភាព៖ GIN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀង​ធ្លាក់​ខ្លាំងនៅ​​ផ្នែក​មួយ​ចំនួន​នៃ​រដ្ឋ​Gujarat រយៈពេល​បួន​ថ្ងៃ​ជាប់​គ្នា បាន​បង្ក​ទៅជា​ទឹក​ជំនន់​ភ្លាម​ៗ​និង​ធ្ងន់ធ្ងរ​។ យោងតាមមន្ត្រី ប្រតិបត្តិការជួយសង្គ្រោះនៅក្នុងស្រុកដែលរងផលប៉ះពាល់កំពុងដំណើរការ ក្នុងនោះមនុស្សជិត ១៨០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះដោយសារ​ទឹកជំនន់ ហើយជាង៤០០០០នាក់បានផ្លាស់ប្តូរទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងនេះ។

ទោះបីជាជំនន់ទឹកភ្លៀងដូចជារាងស្រាកស្រាន្តបន្តិចក៏ដោយ ប៉ុន្តែមានការប្រឈមជាមួយនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ទំនាបនៅតែមានទំហំធំ បន្ទាប់ពីទន្លេ Vishwamitri ដែលហូរកាត់ទីក្រុងនេះបានហក់ឡើងខ្លាំងបណ្ដាលឲ្យលិច​នៅ​តំបន់​លំនៅឋាន​ ដោយ​លិចអគារ ផ្លូវ និងយានយន្ត។

ជាមួយគ្នានេះការលិចលង់ និងការជន់លិចត្រូវបានរាយការណ៍នៅក្នុងតំបន់ជាច្រើន បន្ទាប់ពីទឹកពីអាងស្តុកទឹក Ajwa និងអាងស្តុកទឹក Pratappura ត្រូវបានបញ្ចេញទៅក្នុងទន្លេ Vishwamitri ខណៈក្រុមមន្ត្រីបាននិយាយថា អាងស្តុកទឹក និងទំនប់ចំនួន ១៤០និងទន្លេចំនួន២៤នៅក្នុងរដ្ឋបានកំពុងហូរលើសពីសញ្ញាគ្រោះថ្នាក់។

(រូបភាព៖ Xinhua)

កាលពីថ្ងៃពុធ តំបន់ Saurashtra ដូចជា Devbhumi Dwarka, Jamnagar, Rajkot និង Porbandar បានទទួលទឹកភ្លៀងពី ៥០ទៅ២០០មីលីម៉ែត្រ​ក្នុងរយៈពេល១២ម៉ោង។ ចំណែកតំបន់ Bhanvad taluka បានទទួលទឹកភ្លៀងកម្ពស់​១៨៥មីលីម៉ែត្រ​ក្នុងអំឡុងពេលនេះ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋនេះ ខណៈភ្លៀងក៏បានរំខានដល់​ការ​ធ្វើ​ចរាចរណ៍​របស់​យានយន្ត សេវារថភ្លើង និងប្រតិបត្តិការហោះហើរក្នុងរដ្ឋនេះផងដែរ។

ចំពេលមានភ្លៀងធ្លាក់ខ្លាំង ក៏មានការប្រឈមនឹងការគំរាមកំហែងមិនធម្មតាពីសត្វក្រពើផងដែរ ដោយសារទន្លេ Vishwamitri ជាជម្រករបស់សត្វក្រពើ៣០០ក្បាល កំពុងហូរហៀរ ដែលទឹកអាចនាំឱ្យសត្វល្មូនទាំងនេះ ចូលទៅតាំងទីលំនៅរបស់មនុស្ស បង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក ខណៈកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រពើ​ជា​ច្រើន​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេកនៅ​លើ​ដំបូល​ផ្ទះ និង​តាម​ដង​ផ្លូវនានា៕

(រូបភាព៖ BBCL)
(រូបភាព៖ PTI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម