ព័ត៌មានជាតិ
សម្ដេចធិបតី៖ រដ្ឋាភិបាលនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋក្រីក្រ
នីតិកាលទី៧នេះ រាជរដ្ឋាភិបាលនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី។ នេះជាការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី បានឆ្លើយតបទៅនឹងយុទ្ធសាស្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុង «ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងប្រសិទ្ធភាព បរិមាណ គុណភាព និងឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកថា មេធាវី គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតថ្លៃ និងការផ្សព្វផ្សាយច្បាប់ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន និងសាធារណជនទូទៅ។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រចំពោះសកម្មភាពការងាររបស់គណៈមេធាវីទៅលើការផ្ដល់ជំនួយផ្នែកច្បាប់ ការផ្សព្វផ្សាយច្បាប់ និងការពង្រឹងនីតិរដ្ឋ ពេលកន្លងមក។ សម្ដេច ថា សកម្មភាពទាំងនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដែលមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

តាមរយៈសកម្មភាពទាំងនេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ការគាំទ្រដល់គណៈមេធាវី តាមរយៈការផ្តល់នូវថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និងក្មេងស្រីរងគ្រោះ ស្នើតែងតាំងតំណាងគណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និងគណៈកម្មាធិការនានារបស់រដ្ឋ ព្រមទាំងការតែងតាំងមេធាវី ជាទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត ជាដើម។ នេះជាការបន្ថែមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
ពីវេទិកាដែលមានការចូលរួមពីសំណាក់មេធាវីជិត២ពាន់នាក់ នាព្រឹកថ្ងៃនេះ សម្ដេចធិបតី បានណែនាំគណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ និងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌បន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើដល់មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន៕
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


