សេដ្ឋកិច្ច
កម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំ ចំនួន ១៩ ជាមួយទុនវិនិយោគជាង ៣៤២ លានដុល្លារ
បច្ចុប្បន្នកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវខ្នាតធំចំនួន ១៩ មូលដ្ឋាន ជាមួយដើមទុនវិនិយោគជាង ៣៤២ លានដុល្លារ និងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមចំនួន ១៩ ៥៧០ មូលដ្ឋាននៅទូទាំងប្រទេស ដែលមានទុនសរុបជាង ១១១ លានដុល្លារ។ នេះបើយោងរបាយការណ៍របស់ក្រសួង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងនៅ ក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះកម្ពុជា សម្រេចការនាំចេញអង្ករចំនួនជាង ៦.១ លានតោន ទៅកាន់ ជាង១០០គោលដៅ តាមរយៈសហគ្រាសចំនួន ២៣៤ ខណៈមានតែក្រុមហ៊ុនចំនួនជាង ៣០ តែប៉ុណ្ណោះដែលអាចបន្តប្រតិបត្តិការនាំចេញជាប្រចាំដែលក្នុងនោះ ៨០% គឺគ្របដណ្តប់ដោយក្រុមហ៊ុនចំនួន ១៥តែប៉ុណ្ណោះ។
លោកបានបន្តថា ការបន្តនិរន្តរភាពប្រតិបត្តិការ និងភាពធន់របស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញទាំងនេះ គឺកើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការបង្កើនភាពប្រកួតប្រជែងតាមរយៈយន្តការ លើកលែងពន្ធគ្រប់ប្រភេទ សម្រួលសេវាគ្រប់ប្រភេទសម្រាប់ការនាំចេញ និងប្រតិបត្តិការរបស់រោងម៉ាស៊ីនកិនស្រូវ ការអន្តរាគមន៍ហិរញ្ញវត្ថុតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការពង្រឹកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបាល ការផ្តល់យកចិត្តទុកដាក់លើការដាំដុះ និងការពង្រឹងប្រព័ន្ធពូជសុទ្ធរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាមូលដ្ឋានសំខាន់សម្រាប់ធ្វើឱ្យដំណាំស្រូវបានរីកចម្រើនកើនឡើងពីជាង ៨លានតោនកើនដល់ជាង ១២លានតោននៅឆ្នាំ២០២៣។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖« រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងវិស័យស្រូវអង្ករ តាមបណ្ដោយខ្សែច្រវាក់តម្លៃទាំងមូល ចាប់ពីការដាំដុះ ប្រមូលផល ទៅដល់ការកែច្នៃ វេចខ្ចប់ ហើយរៀបចំលក់ ធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ»។
លោក ឌិត ទីណា បញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មផ្ដោតលើការ មានហូប មានបាន និងមានរហូត ដែលមានន័យថា ជាសន្តិសុខស្បៀង និងមូលដ្ឋាននៃការអភិវឌ្ឍន៍ឧស្សាហកម្ម និងមូលដ្ឋានជួយដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងនិរន្តភាព។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ស្រូវ-អង្ករ គឺជាដំណាំដែលមានសក្ដានុពលទី១ សម្រាប់កម្ពុជា ទាំងការដាំដុះ ការកែច្នៃ និងនាំចេញ។
យោងតាម ក្រសួងពាណិជ្ជកម្មនៅ ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួនសរុប ៤១២ ០២៣ តោន គិតជាទឹកប្រាក់ជាង៣០៥,១៥ លានដុល្លារទៅកាន់ទីផ្សារគោលដៅចំនួន ៦៥ប្រទេស ទាំងនៅក្នុងតំបន់ និងលើសកលលោក៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


