ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវខេត្តរតនគិរី ប្រមូលទិញស្រូវសើម ១តោន ៦០ម៉ឺនរៀល
ក្នុងរដូវប្រមូលផលស្រូវនេះ ប្រជាកសិករកំពុងមមាញឹក ច្រូតកាត់ និងប្រមូលស្រូវបោក នៅតាមស្រែចម្ការរបស់ពួកគេ។ ទន្ទឹមនេះ រោងម៉ាស៊ីនកិនស្រូវក្នុងខេត្តរតនគិរី បានដើរប្រមូលទិញស្រូវសើមនៅដីស្រែរបស់ជនជាតិដើមភាគតិចជាមួយតម្លៃប្រមាណ ៦០០ រៀលក្នុងមួយគីឡូក្រាម។

លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រាប់កម្ពុជាថ្មីថា រោងម៉ាស៊ីនកិនស្រូវនៅក្នុងខេត្តនេះ បានដើរប្រមូលទិញស្រូវសើម នៅស្រែប្រជាកសិករ ១ គីឡូ ៦០០ រៀល ឬ ១ តោន ៦០ម៉ឺនរៀល។ លោកបន្តថា ចំពោះតម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួចបើប្រៀបធៀបទៅនឹងបណ្តាលឆ្នាំមុនៗ។ លោកបញ្ជាក់ថា៖«ស្រូវរបស់ជនជាតិដើមភាគតិចភាគច្រើនមិនសូវប្រើជីគីមី ហើយដាំដុះសម្រាប់ផ្គត់ផ្គង់គ្រួសារ សេសសល់ពីនេះលក់ទៅកាន់ទីផ្សារ»។ បើតាមលោក សយ សូណា សម្រាប់ទិន្នផលស្រូវក្នុងឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំកន្លងទៅ ដោយសារប្រជាកសិករនៅតាមតំបន់មួយចំនួនជួបគ្រោះធម្មជាតិទឹកជំនន់ និងភ្លៀងធ្លាក់នៅរដូវប្រមូលផលស្រូវ។
អ្នកស្រី ធុយ ហ៊ុនលី សមាជិកក្រុមប្រឹក្សាឃុំសិរីមង្គល ស្រុកកូនមុំ បានលើកឡើងថា នារដូវប្រមូលផលស្រូវនេះ គាត់លក់ឱ្យឈ្មួញបានតម្លៃត្រឹមតែ ៥២០ រៀល ជាប្រភេទស្រូវនាងអំ។ ចំណែកប្រភេទស្រូវផ្សេងៗទៀត ហាលស្ងួតលក់ឱ្យឈ្មួញបានតម្លៃ ៨០០ រៀល។ អ្នកស្រីបន្តថា ៖«ខ្ញុំដាំដុះស្រូវ ៣ ហិកតា ប៉ុន្តែត្រូវបានទឹកជំនន់ជន់លិច ២ ទៅ ៣ ដង ដល់រដូវប្រមូលផលបានតែ ១ ហិកតាកន្លះ ប៉ុណ្ណោះ»។

ចំណែកអ្នកស្រី សឿន ណា ជនជាតិដើមភាគតិចគ្រឹង ជាកសិករនៅ ភូមិទុស ឃុំតាអង ស្រុកកូនមុំ បានប្រាប់កម្ពុជាថ្មី ដែរថា អ្នកស្រីបានសាបព្រោះស្រូវឈ្មោះ សុមាលី លើដីស្រែជាង ៣ហិកតា ប៉ុន្តែប្រមូលផលបានតែពាកកណ្តាលប៉ុណ្ណោះ ក្រៅពីនោះខូចអស់ ដោយសារទឹកជំនន់ និងសត្វល្អិតស៊ី។
បើតាមកសិករ សឿន ណា ការប្រមូលផលស្រូវក្នុងឆ្នាំមុនទទួលបានផលកម្រៃគួរសមជាងឆ្នាំនេះ ដោយសារពុំជួបគ្រោះធម្មជាតិ។ អ្នកស្រីអំពាវនាវថា៖«សំណូមពរដល់រាជរដ្ឋាភិបាលជួយអន្តរាគមន៍ចំពោះតម្លៃស្រូវ ដើម្បីមានប្រាក់ចំណេញសងថ្លៃធនាគារ»៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


