ជីវិតកម្សាន្ដ
រំជួលចិត្ត! លោក សុង សុវណ្ណារ៉ា បានហៅក្មេងប្រុសម្នាក់ ឡើងជិះឡាន ដោយក្ដីអាណិត
កាលពីថ្មីៗនេះ វីដេអូមួយ ដែលបានបង្ហោះទៅក្នុងបណ្ដាញសង្គម ដោយ លោក សុង សុវណ្ណារ៉ា បានធ្វើឲ្យមហាជនរំជួលចិត្តស្ទើស្រក់ទឹកភ្នែក។ ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធី Gumble 3000 ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅនេះ លោក សុង សុវណ្ណារ៉ា ក៏បានចូលរួមបង្ហាញឡានទំនើបផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងវីដេអូបង្ហោះរបស់លោកនោះគឺ លោកបានឃើញក្មេងប្រុសម្នាក់ ឈរមើលឡាន កណ្ដោចកណ្ដែងម្នាក់ឯង សូម្បីតែស្បែកជើងក៏គ្មានពាក់។ ដោយក្ដីអាណិត លោក និង ភរិយា អ្នកនាង ផន សុផារី ឃើញដូចនេះ ក៏បានស្រែកហៅ ក្មេងប្រុសកម្សត់រូបនោះ ហើយក៏បានទៅដឹកដៃមក ប្រាប់ក្មេងនោះថា ឲ្យចូលសាកជិះឡានបន្ដិចមក។

បើក្រឡេកទៅមើលទឹកមុខក្មេងប្រុសរូបនេះវិញ ដំបូងគ្នាចង់រត់បន្ដិចអីបន្ដិច ដោយហេតុមានការខ្លាច និង ស្មានតែហៅដេញ ប៉ុន្ដែក្រោយអ្នកនាង ផង សុផារី ទៅនាំយកមក ជិះដល់ក្នុងឡាន ទឹកមុខអាអូនតូចនេះ ក៏ប្រែជាស្នាមញញឹមបិទមាត់មិនជិត ប្រៀបដូចជាបានសម្រេចបំណងខ្លួន។

ជាពិសេស នៅក្នុងខេបសិនបានសរសេរថា ខ្ញុំយល់អារម្មណ៍នេះ I know your feeling ដែលចង់បង្ហាញថា លោកយល់អារម្មណ៍ ដែលបានត្រឹមតែឈរមើល មិនហ៊ានប៉ងប្រាថ្នា។ ប៉ុន្ដែលោក សុវណ្ណារ៉ា ក៏បានធ្វើឲ្យក្ដីស្រម៉ៃរបស់អាអូនប្រុស ក្លាយជាការពិត ដោយបានអង្គុយក្នុងឡានទំនើបនេះ។

តាមរយៈសកម្មភាពបែបនេះ មហាជនដែលលេងបណ្ដាញសង្គម ឃើញហើយ ផ្ទុះការសរសើរទៅកាន់ទឹកចិត្ត អ្នកទាំងពីរជាខ្លាំង ដែលមានសណ្ដានចិត្តល្អ និង មិនមានការរើសអើងទៅលើកុមារាម្នាក់នេះ ថែមទាំងបង្ហាញក្ដីអាណិតទៀតផង៕

ប្រភព៖ Song sovannara សុង សុវណ្ណារ៉ា
សូមចុចមើលវីដេអូតាមរយៈលីងខាងក្រោមនេះ៖

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន