Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញមន្ត្រីដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស ដើម្បីផ្ដល់សេវាជូនសមាជិកកាន់តែមានប្រសិទ្ធភាព

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ ​ត្រូវ​ដោះស្រាយ​បញ្ហាសំខាន់ៗ​ នៅតាម​អង្គភាព​រៀងៗ​ ខ្លួន ឱ្យបាន​ឆាប់រហ័ស​ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​សមាជិក​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​ប្រចាំខែ ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​ការងារ​ដែល​សម្រេចបាន​ក្នុង​ខែ​កន្លងទៅ​កាលពី​ព្រឹក​ថ្ងៃទី​ ១៦​ កញ្ញា នេះ នៅ​សាលប្រជុំ​សន្ដិភាព ទីស្នាក់ការ​កណ្ដាល ប​.​ស​.​ស​. លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​ផ្ទៃក្នុង​ប្រចាំខែ​នេះ​ ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​ការងារ​ដែល​សម្រេចបាន​ក្នុង​ខែ​កន្លងទៅ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ចំណុច​ខ្វះខាត​នៅ​មិនទាន់បាន​អនុវត្ត និង​ដោះស្រាយ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ទាន់ពេលវេលា និង​អនុវត្ត​ឱ្យបាន​ចំ​គោលដៅ​មាន​ប្រសិទ្ធភាព ជាពិសេស​ពិនិត្យ​តាមដាន​សកម្មភាព​ដែលជា​សូចនាករ​របស់ ប​.​ស​.​ស​. ដែលមាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨។

ក្នុងឱកាស​កិច្ចប្រជុំ​ប្រចាំខែ​នេះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ ត្រូវអនុវត្ត​ការងារ​ឱ្យបាន​ល្អប្រសើរ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ឱ្យបាន​ឆាប់រហ័ស ជាពិសេស​ការពង្រឹង​គោរព​វិន័យ​ក្នុង​អង្គភាព​ឱ្យ​ហ្មត់ចត់ តឹងរ៉ឹង និង​ខិតខំ​អនុវត្ត​នូវ​ទិសដៅ​ការងារ រៀបចំ​ផែនការ​សកម្មភាព​ការងារ​បន្ត និង​ដោះស្រាយ​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ប្រកប​ដោយ​ទំនួល​ខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់ ជាមួយនឹង​ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ដើម្បី​ជំរុញ​យន្តការ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​សមាជិក កាន់​តែមាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ខ្ពស់។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​ផ្ទៃ​ក្នុងនេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្នាក់ការ​កណ្ដាល និង​តាម​បណ្ដា​សាខា​ខេត្ត​-​ខណ្ឌ ដោយផ្ទាល់ និង​តាមរយៈ Zoom meeting សរុប​ប្រមាណ​ជា ៤០០ រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម