ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ខេត្តមួយចំនួនរបស់កម្ពុជារងការជន់លិច តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេ
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ព្យុះបានវិវត្តន៍ខ្លួនជាបន្តបន្ទាប់បង្កឱ្យមានភ្លៀងធ្លាក់ នៅតាមបណ្តាខេត្តមួយចំនួន ដែលធ្វើឱ្យមានជំនន់ទឹកភ្លៀងកើតឡើង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ «កម្ពុជាថ្មី» ថា គិតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលរងឥទ្ធិផល និងផលប៉ះពាល់ពីព្យុះទី១៥ នៅឡើយទេ ហើយជំនាញកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការវិវត្តន៍របស់ព្យុះទី១៥ នេះ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខេត្តមួយចំនួនរបស់កម្ពុជា បានទទួលរងនូវទឹកភ្លៀងច្រើន ធ្វើឱ្យជំនន់ទឹកភ្លៀងកើតឡើងទៅលើខេត្តមួយចំនួនដូចជា ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ សៀមរាប ត្បូងឃ្មុំ ព្រះសីហនុ តែមិនប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។
ឆ្លើយតបទៅនឹងសភាពការខាងលើនេះ អាជ្ញាធរតាមមូលដ្ឋាន មានសមត្ថកិច្ចបានធ្វើការជម្លៀសប្រជាជន ទៅតំបន់មានសុវត្ថិភាព និងការពារនូវសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានត្រៀមបម្រុងរួចជាស្រេចនូវថវិកាពិសេស សម្រាប់ជួយអន្តរាគមន៍ក្នុងការឆ្លើយតប ក៏ដូចជាការស្តាឡើងវិញ តាមរយៈប្រព័ន្ធត្រៀមបម្រុង ព្រមទាំងត្រៀមនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ពូជដំណាំ ពូជស្រូវ ជាដើម ដើម្បីស្តាឡើងវិញផងដែរ។

សូមបញ្ជាក់ថា តាមការប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ ព្យុះទី១៤ ឈ្មោះ ពូលឡាសាន ជាមួយនឹងព្យុះទី១៥ ឈ្មោះ ស៊ូលីក (Soulik) នៅតែបន្ដជះឥទ្ធិពលគ្របដណ្ដប់ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យបណ្ដារាជធានី-ខេត្ត មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីចាប់៥០% ទៅ ៦០%៕
អត្ថបទ៖ គេន ម៉ាលិះ




-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


