ព័ត៌មានជាតិ
អគ្គស្នងការរង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ណែនាំឱ្យមន្ត្រីដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនៅពេលនេះ ត្រូវចែករំលែកនូវចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនៅវគ្គនេះ ដល់មន្រ្តីស៉ើបអង្កេតតាមការិយាល័យជំនាញក្នុងស្នងការដ្ឋានរបស់ខ្លួន ចាប់ពីថ្នាក់ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងត្រូវបន្តការស្រាវជ្រាវ និងស្វែងយល់បន្ថែម។

លោកអគ្គស្នងការរង ណែនាំបែបនេះ ក្នុងគោលដៅឱ្យអ្នកដែលទទួលបានចំណេះពីវគ្គបណ្ដុះបណ្ដាលការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ អភិវឌ្ឍន៍ខ្លួនឱ្យទៅជាគ្រូឧទ្ទេសដែលប្រកបដោយចំណេះដឹង ជំនាញ និងសមត្ថភាព ដេីម្បីបន្តវេនក្នុងកិច្ចការងារបណ្ដុះបណ្ដាលលេីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
តាមលោកលោក ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាការងារដែលសំខាន់ក្នុងការចូលរួមទប់ស្កាត់ឧក្រិដ្ឋកម្មជាសកល។

លោកបានបន្តថា លោក លោកស្រី ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ដែលទទួលគុណសម្បត្តិជាមន្ត្រីបង្គោលគឺជា មន្រ្តីដែលមានសក្ដានុពលកិត្តិយស និងជំនាញលេីការប្រឆាំងការសម្អាតប្រាក់ តាមបណ្ដាស្នងការដ្ឋានរបស់ខ្លួន
គួរឱ្យដឹងថា នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ និងជាប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ”។

ពិធីនេះរៀបចំឡើងនៅសាលប្រជុំ នៃនាយកដ្ឋានអង្គរក្ស ដែលមានសិក្ខាកាម ជាស្នងការរង នាយការិយាល័យ និងនាយរងការិយាល័យ ចំនួន ៤១រូប ដែលអញ្ជើញមកពីបណ្ដាស្នងការដ្ឋាននគរបាលខេត្ត ចំនួន ០៨ រួមមាន៖ ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង៕






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


