KPT+
មកស្គាល់កំពូលអ្នកតស៊ូមតិបង្កើតសមភាពយេនឌ័រលោកស្រី Ruth Bader Ginsburg
ទោះបីជាលោកស្រី Ruth Bader Ginsburg ទទួលមរណភាពនាពេលថ្មីៗនេះហើយក្ដី តែឥទ្ធិពលនិងកិត្តិនាមរបស់លោកស្រីនៅតែរក្សាមកដល់បច្ចុប្បន្ននេះក្នុងនាមដែលតស៊ូមតិយ៉ាងពេញទំហឹងដើម្បីសមភាពយេនឌ័រ ទូទាំងពិភពលោក។
ដោយធ្លាប់ជាតុលាការកំពូលរបស់អាមេរិកផង លោកស្រី បានបង្កើតប្រវត្តិនៃសមភាពយេនឌ័រឡើងមក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អប់រំផ្សព្វផ្សាយ ៣ យ៉ាងឱ្យស្ត្រីគ្រប់រូបចងចាំ ៖
១. បញ្ចេញមតិកុំស្ងាត់ស្ងៀម

ចៅក្រមជាទូទៅតែងមានចរិតស្ងាត់ស្ងៀម ក្រៅពីបញ្ចេញយោបល់ជាលក្ខណៈច្បាប់ ឬលាយលក្ខណ៍អក្សរ ពួកគេមិននិយាយអ្វីតាមអារម្មណ៍ឡើយ ដើម្បីចៀសវាងការលេចចេញនូវឥទ្ធិពលផ្សេងក្រៅពីច្បាប់។ ប៉ុន្តែ ចំពោះស្ត្រី លោកស្រី Justice Ginsburg បនិយាយច្រើនអំពីទិដ្ឋភាពនយោបាយ ក្នុងបំណងប្រាថ្នាគឺថា តំណែងកំពូលៗគួរមានវត្តមានស្ត្រី។ លោកស្រីទូន្មានស្ត្រីទាំងឡាយថា ពេលដែលយើងមានអារម្មណ៍ខ្លាំងលើរឿងអ្វីមួយ សូមនិយាយនិងស្ដាប់គំនិតខ្លួនឯងជាអាទិភាពមុន។ ការមិននិយាយអ្វីមួយ ឬរងឥទ្ធិពលធ្វើតែតាមអ្នកដទៃ អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ហើយមិនជំរុញទឹកចិត្តទេ! កុំឲ្យតួនាទីការងារយកឈ្នះយើងបាន ចូរធ្វើជាខ្លួនឯងពេលនេះ ទោះបីជាស្ត្រីភេទក្ដី។
២. បង្ហាញស្ទីលសម្លៀកបំពាក់ខ្លួនឯង

ពេលនៅតុលាការចៅក្រមពាក់អាវខ្មៅ ហើយជាទូទៅមិនពាក់ឬបន្ថែមគ្រឿងអលង្ការផ្សេងទៀតទេ។ Ginsburg មានភាពល្បីល្បាញដោយសារកអាវរបស់គាត់។ គាត់ពាក់អាវជាច្រើនឈុតដែលអ្នកគាំទ្រខ្លះផ្ញើមក។ អ្នកខ្លះគិតថា គាត់បានប្រើកអាវរបស់គាត់ជាមធ្យោបាយមួយដើម្បីបង្ហាញពីទស្សនៈរបស់ខ្លួនចំពោះបញ្ហានានានៅចំពោះមុខតុលាការនិងក្នុងនយោបាយ។
គាត់និយាយថា ចូរគោរពតួនាទីដែលយើងបានដើរតួ ប៉ុន្តែធ្វើវាឲ្យក្លាយជាតួនាទីរបស់យើង។ ចូរនាំយកបុគ្គលិកលក្ខណៈខ្លះមកជាមួយតួនាទីការងារ ហើយយើងក៏មិនចាំបាច់ធ្វើឱ្យដូចទៅនឹងមនុស្សគ្រប់គ្នាដែលលេចធ្លោឡើយ។ បង្កើតប្រវត្តិសាស្ត្រខ្លួនឯង និងធ្វើសេចក្ដីថ្លែងការណ៍ដោយធ្វើជាខ្លួនឯង។
៣. ដោះស្រាយបញ្ហាពីទិសដៅផ្ទុយ

នៅចំពោះមុខតុលាការកំពូលសហរដ្ឋអាមេរិក ក្នុងនាមជាមេធាវី Ginsburg បានជ្រើសរើសផ្ដោតលើបញ្ហាមួយ ដែលស្រ្តីម្នាក់ត្រូវបានគេរើសអើង។
នៅឆ្នាំ ១៩៧៣ លោកស្រីដឹងថា ស្ត្រីដែលរៀបការក្នុងជួរយោធា មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ដូចគ្នានឹងប្ដីប្រពន្ធផ្សេងទេ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានឈ្នះក្ដីដែលបានរំលោភលើច្បាប់ Oklahoma ដែលហាមបុរសអាយុក្រោម ២១ ឆ្នាំទិញស្រាបៀរ ប៉ុន្តែអនុញ្ញាតឲ្យស្ត្រីអាយុលើសពី ១៨ ឆ្នាំអាចទិញបាន។
ដើម្បីឲ្យមនុស្សស្ដាប់ខ្លួន លោកស្រី Ginsburg បានដឹងថា គាត់ត្រូវតែរៀបចំបញ្ហានេះតាមរបៀបជាក់លាក់មួយ រួមទាំងឲ្យបុរសស្ដាប់និងយល់ពីការរើសអើងប្រឆាំងនឹងស្ត្រី ដោយនាំយកមកនូវការរើសអើងប្រឆាំងនឹងបុរសវិញ។ គាត់បានប្រែក្លាយបញ្ហាដែលយកចិត្តទុក ទៅជារឿងមួយផ្សេងទៀត ហើយបានចងក្រងវា ដើម្បីឲ្យអ្នកស្ដាប់បានឃើញពីភាពអយុត្តិធម៌ចំពោះស្ត្រី។

ដើម្បីជះឥទ្ធិពលដល់មនុស្ សឬអាចបញ្ចុះបញ្ចូលពួកគេឱ្យជឿអំពីអំណះអំណាងយើងបាន ចូរធ្វើយុទ្ធសាស្ត្រជាមួយនឹងរបៀបដែលយើងត្រូវដោះស្រាយបញ្ហា។
កុំឲ្យតួនាទីកំណត់យើងបាន តែត្រូវកំណត់តួនាទីដែលយើងចង់មាន។ យើងមានផ្លូវដើម្បីបង្កើតការផ្លាស់ប្ដូរ។ និយាយគំនិតរបស់យើងចេញមក កុំខ្លាច ស្លៀកពាក់ពីរបៀបដែលយើងចង់ និងដោះស្រាយបញ្ហាតាមរបៀបប្លែកៗ។
ដូច្នេះទើបយើងមានឱកាសតស៊ូមតិដោយខ្លួនឯង មានឱកាសក្លាយជាខ្លួនឯងពិតប្រាកដ។ នោះយើងក៏មានឱកាសផ្គុំផ្លូវសម្រាប់ខ្លួនឯងផងនិងអ្នកដទៃផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ មេរៀន ៥ ពីអ្នកស្រី Estée Lauder អានហើយប្តូរជីវិតអ្នក
ចុចអាន៖ មេរៀនជីវិតពីស្ថាបនិកយីហោ COCO CHANEL អ្នកស្រី GABRIELLE B. CHANEL

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ