ព័ត៌មានអន្ដរជាតិ
ប៉ូលិសដែលក្បត់យោធាមីយ៉ាន់ម៉ារៀបរាប់បទបញ្ជាបាញ់ក្រុមបាតុករ
នៅពេលដែលលោក Tha Peng ជាប៉ូលិសម្នាក់ត្រូវបានគេបញ្ជាឲ្យបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាដោយប្រើកាំភ្លើងរបស់គាត់ដើម្បីបំបែកក្រុមបាតុករនៅក្នុងទីប្រជុំជន Khampat ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២៧ ខែកុម្ភៈ គាត់បានបដិសេធមិនធ្វើដូច្នោះទេ ។

លោកបាននិយាយថា “យោធាបានបញ្ជាឲ្យពួកគេបាញ់ក្រុមបាតុកររហូតដល់ស្លាប់ ។ ថ្ងៃបន្ទាប់មន្រ្តីម្នាក់បានទូរស័ព្ទមកសួរខ្ញុំថាតើខ្ញុំនឹងបាញ់ឬអត់” ។ បុរសវ័យ ២៧ ឆ្នាំរូបនេះបានបដិសេធម្តងទៀត ហើយបន្ទាប់មកបានលាឈប់ពីកងកម្លាំង ។
កាលពីថ្ងៃទី ១ ខែមីនាលោកបាននិយាយថា លោកបានចាកចេញពីផ្ទះ និងក្រុមគ្រួសាររបស់លោកនៅទីប្រជុំជន Khampat ហើយធ្វើដំណើររយៈពេល ៣ ថ្ងៃភាគច្រើននៅពេលយប់ដើម្បីជៀសវាងការរកឃើញពីកងកម្លាំងរបស់លោក មុនពេលឆ្លងចូលរដ្ឋ Mizoram ភាគឦសាន ប្រទេសឥណ្ឌា ។

លោក Tha Peng បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារដោយមិនបានប្រាប់ឈ្មោះរបស់ខ្លួនថា “ខ្ញុំគ្មានជម្រើសទេ” ។ ប៉ុន្តែ Reuters បានឃើញប៉ូលិស និងអត្តសញ្ញាណប័ណ្ណជាតិរបស់គាត់ដែលបញ្ជាក់ពីឈ្មោះថា Tha Peng ។
លោក Tha Peng បាននិយាយថា លោក និងមិត្តរួមកងកម្លាំង ៦ នាក់សុទ្ធតែមិនគោរពតាមបទបញ្ជាថ្ងៃទី ២៧ កុម្ភៈពីមន្រ្តីជាន់ខ្ពស់ម្នាក់ដែលលោកមិនបានប្រាប់ឈ្មោះ ។

Reuters មិនអាចបញ្ជាក់ដោយឯករាជ្យនូវអត្តសញ្ញាណបន្ថែមរបស់គាត់ ឬអត្តសញ្ញាណអ្នកផ្សេងទៀតដែលបានប្រមូលនៅជិតព្រំដែនមីយ៉ាន់ម៉ា-ឥណ្ឌា នោះទេ ។
លោក Tha Peng គឺជាប៉ូលិសដំបូងគេក្នុងចំណោមប៉ូលិសប្រហែល ១០០ នាក់ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយថាភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីពួកគេមិនគោរពបទបញ្ជាពីកងកម្លាំងសន្តិសុខរបស់យោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មន្ត្រីទី២របស់បក្សលោកស្រី អ៊ុងសាន ស៊ូជី បានស្លាប់ក្នុងទីឃុំឃាំងទៀតហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


