Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​ទី២​របស់​បក្ស​លោក​​ស្រី អ៊ុងសាន​ ស៊ូជី​ បាន​​ស្លាប់​​ក្នុង​​ទី​ឃុំ​​ឃាំង​​ទៀត​ហើយ

បានផុស

នៅ

មន្ត្រី​ម្នាក់​ទៀត​មក​ពី​គណបក្ស​សម្ព័ន្ធ​​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​មេដឹក​នាំ​ដែល​ត្រូវ​បាន​ទម្លាក់​លោក​ស្រី អ៊ុងសាន ស៊ូជី​​ បាន​ស្លាប់​ក្នុង​ទីឃុំ​ខ្លួន បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​​​ថ្ងៃ​អង្គារ​ ទី​៩ ខែ​មីនា។ នេះ​បើ​តាម​អតីត​សមាជិក​សភា​ម្នាក់​បាន​និយាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ba Myo Thein សមាជិក​សភា​​ជាន់​ខ្ពស់​ដែល​ត្រូវ​បាន​រំលាយ​បាន​ប្រាប់ Reuters ថា មន្ត្រី​គណបក្ស​លោក Zaw Myat Linn ត្រូវ​បាន​ចាប់​ខ្លួន​វេលា​ម៉ោង​១:៣០​នាទី​ទៀប​ភ្លឺ។ លោក​ជា​មន្ត្រី​ទី​២​របស់​គណបក្ស NLD បាន​ស្លាប់​ក្នុង​ទីឃុំ​ខ្លួន។

លោក​ថា ៖«​ឥឡូវ​នេះ សាច់​ញាតិ​កំពុង​​ព្យាយាម​យក​សព​ពី​មន្ទីរ​ពេទ្យ​ទាហាន»។

តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយយ​ថា លោក Ko Zaw Myat Lin ដែល​ជា​ប្រធាន​វិទ្យាស្ថាន​វិជ្ជាជីវៈ Suu Vocational Institute នៅ​ក្នុង​តំបន់​ Shwe Pyi Thar ក្នុង​ទី​ក្រុងយ៉ាំងហ្គោន ត្រូវ​​បាន​ចាប់​ខ្លួន​នៅ​ពេល​កម្លាំង​សន្តិសុខ​វាយ​ឆ្មក់វិទ្យាស្ថាន​កាល​ពីយប់​ថ្ងៃ​ចន្ទឈាន​ចូល​ថ្ងៃ​អង្គារ៍។

កំឡុង​ពេល​វាយ​ឆ្មក់​វិទ្យាស្ថាន​ និស្សិត៣​នាក់ និង​អ្នក​ស្រុក​៣​នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន។ កុំព្យួទ័រ រថយន្ត ទូរសព្ទ និង​ប្រាក់​នៅ​វិទ្យាស្ថានក៏​ត្រូវ​បាន​កម្លាំង​សន្តិសុខ​រឹប​អូស​យក។ នេះ​បើ​តាម​លោក Ko Min Wai គ្រូ​បង្រៀន​ស្ម័គ្រ​ចិត្ត​នៅ​វិទ្យាស្ថាន​នោះ។

លោក Ko Zaw Myat Lin

ការ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​នៅ​ថ្ងៃ​​អង្គារ​​ត្រូវ​បាន​កម្លាំង​យោធា​​ធ្វើ​ការ​បង្ក្រាប​ភ្លាម​ៗ បន្ទាប់​ពី​អ្នក​តវ៉ា​វ័យ​ក្មេង​រាប់​រយ​នាក់​​ដែល​បាន​ជាប់​ក្នុង​ការ​បង្ខាំង​ពេញ​មួយ​ប់​នៅ​ខណ្ឌ​មួយ​ក្នុង​ក្រុង​ យ៉ាំងហ្គោនទើប​តែ​រួច​ខ្លួន។

ការ​តវ៉ា​ដែល​បែក​ខ្ញែក​គ្នា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ យ៉ាំងហ្គោន និង​តាម​ទី​ប្រជុំ​នានា​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ាកាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ​កម្លាំង​សន្តិសុខ​បាន​ធ្វើ​ការ​បង្ក្រាប​ដោយ​បាញ់​ឧស្ម័ន​ទឹក​​ភ្នែក និង​បំ​ផ្ទុះ​គ្រាប់​បែក។

យ៉ាង​ហោច​ណាស់​មនុស្ស​ពីរ​នាក់​របួស ក្នុង​នោះ​ម្នាក់​របួស​ដោយគ្រាប់​កាំ​ភ្លើង នៅ​ទី​ប្រជុំ​ជន Mohnyin ភាគ​ខាង​ជើង។

កាល​ពី​ពីរ​ថ្ងៃ​មុន មន្ត្រីរបស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​ (NLD) ​លោក​ Khin Maung Latt ​ជា​សមាជិក​សភា​មូស្លីម​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០២០​បាន​​ស្លាប់​ក្នុង​ទី​ឃុំ​ឃាំង។

តាម​របាយការណ៍​​បញ្ជាក់​ថា សាក​សព​មាន​​​ស្នាម​ជាំ​ក្បាល និង​រាងកាយ​ដែល​​​បង្ហាញ​ពី​ការ​ធ្វើ​ទារុណ្ឌ​កម្ម​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម