ព័ត៌មានជាតិ
ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា រយ:ពេល៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលមកលេងលម្ហែរកម្សាន្ត និងស្នាក់នៅខេត្តជាង១២ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងទៀតថា ក្នុងរយ:ពេល៣ថ្ងៃក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរចូលមកលម្ហែរលេងកម្សាន្តក្នុងខេត្តកំពតមានចំនួន ១២៤.០៦៩នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ១២៣.៤៩១នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន៥៧៨នាក់។
លោកវរេសនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានបញ្ជាក់ថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គិតពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពតពុំមានករណីគ្រោះថ្នាក់ចរាចរណ៍អ្វីមួយកើតឡើងនោះទេ។

ដោយឡែកខេត្តកែបឯនោះវិញ បើតាមលោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដោយគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវដែលបានមកលេងលម្ហែរកម្សាន្ត និងស្នាក់នៅក្នុងខេត្តកែបមានចំនួន ៧៩.៥៣៨នាក់។ បរិមាណនេះបានកើនឡើង២៦,១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនដែលមានចំនួន៦២,១៩០នាក់។

លោក ប៉ុក ទាំង ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា ក្នុងចំណោមនោះ ភ្ញៀវទេសចរជាតិមាន ៧៩.១៤៣នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន៣៩៥នាក់។ ចំណែកស្ថានភាពទូទៅមានលក្ខណ:ល្អប្រសើរដោយមន្ទីរជំនាញមិនបានទទួលបណ្តឹងពីភ្ញៀវពាក់ព័ន្ធនឹងភាពមិនប្រក្រតីកន្លែងណាមួយទាក់ទិនដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តកែបដោយប្រការអ្វីណាមួយនោះឡើយ៕
អត្ថបទ៖ សឹង រ៉ាត់




-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៩ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


