ជីវិតកម្សាន្ដ
អ្នកនាង អុឹម សុគន្ធា ប្រកាសរៀបចំព្រឹត្តិការណ៍ធំមួយ មានតារាល្បីៗចូលរួម Show ពិសេសជាមួយ Queen Bee
អ្នកនាង អុឹម សុគន្ធា ដែលជាអគ្គនាយិការ និងជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia បានប្រកាសត្រៀមរៀបចំនូវព្រឹត្តិការណ៍ពិសេសដ៏ធំមួយដែលមានតារាល្បីៗប្រចាំប្រទេសកម្ពុជា មកចូលរួម Show ពិសេសជាមួយ កញ្ញា ប៊ី សុធារី នាពេលឆាប់ៗនេះ។

ការប្រកាសរបស់អ្នកនាង អុឹម សុគន្ធា នេះធ្វើឡើង បន្ទាប់ពីបរាជ័យនៃការរៀបចំកម្មវិធីប្រកួតសម្រស់ Miss Grand International 2024 ខណ:ដែលភាគីខាងថៃ គឺលោក ណាវ៉ាត់ នាយកប្រតិបត្តិស្ថាប័នអន្តរជាតិមួយនេះ បានបំផ្លាញកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យនៅកម្ពុជា នឹងបានដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI 2024។
ទោះបីជាយ៉ាងណា ក្រោយអាក់ខាននៃការរៀបចំកម្មវិធីនិងត្រូវបានដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ MGI2024 អ្នកនាង អុឹម សុគន្ធា និងក្រុមការងារបានសម្តែងការខកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍និងរំភើបជាថ្មី ស្រាប់តែអ្នកនាង បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានតារាល្បីៗចូលរួមShow ពិសេសជាមួយ Queen Bee ។

តាមរយ:ដំណឹងមួយនេះ មានមហាជនជាច្រើនបានបង្ហាញការលើកទឹកចិត្ត និងគាំទ្រឲ្យមានព្រឹត្តិការណ៍ដ៏ធំមួយនេះរៀបចំឡើងឆាប់ៗផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ