ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តទេសចរណ៍ថៃធ្លាក់ចុះ ដោយសារទឹកជំនន់
សន្ទស្សន៍ទំនុកចិត្តទេសចរណ៍របស់ប្រទេសថៃ បានធ្លាក់ចុះនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ដែលរងផលប៉ះពាល់ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរទូទាំងប្រទេស ការកាត់បន្ថយការចំណាយក្នុងស្រុក និងរដូវរទាបដែលមានចំណូលភ្ញៀវទេសចរតិចជាងធម្មតា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីពេលថ្មីៗនេះ។
យោងតាមក្រុមប្រឹក្សាទេសចរណ៍ថៃ សន្ទស្សន៍ទំនុកចិត្តសម្រាប់រយៈពេលចន្លោះពីខែកក្កដាដល់ខែកញ្ញា មានប្រមាណ ៦៨ ពិន្ទុ ដោយធ្លាក់ចុះពី ៦៩ ពិន្ទុក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះខ្លាំងពី ៧៩ ពិន្ទុ ក្នុងត្រីមាសទី២។
ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សា លោក Chnnan Srisawat បានថ្លែងថា ទឹកជំនន់ដែលកំពុងកើតមាន ជាពិសេសនៅតំបន់ភាគខាងជើងប្រទេស បានធ្វើឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយបង្កការខាតបង់លើសពី ៥០០ លានបាត (១៥ លានដុល្លារ) តាមការប៉ាន់ស្មាន ។ នេះបើតាមបាងកកប៉ុស្តិ៍។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សារំពឹងថាសន្ទស្សន៍នឹងកើនឡើងដល់ ៨០ ពិន្ទុ ក្នុងត្រីមាសទី ៤ ដែលជំរុញដោយការកើនឡើងនៃការកក់កន្លែងដំណើរកម្សាន្តរបស់ភ្ញៀវមុនដល់រដូវកាលកំពូលសម្រាប់ដំណើរកម្សាន្ត និងកំណើនជើងហោះហើរ។
គួរគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត ២៧ លាននាក់ និងកំពុងឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ ៣៦ លាននាក់។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ រំពឹងថា នឹងកើនដល់ ៨៤ ប៊ីលានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


