ព័ត៌មានអន្ដរជាតិ
ចិន-វៀតណាម ចុះកិច្ចព្រមព្រៀងចំនួន១០ជាមួយគ្នា
នៅថ្ងៃអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤ ប្រទេសវៀតណាមនិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ជាមួយគ្នា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ទៅកាន់ទីក្រុងហាណូយ។

តាមការចុះផ្សាយរបស់ VN Express, ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីជំនួបរបស់លោក Li ជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh។
ក្នុងកិច្ចព្រមព្រៀងទាំងនោះត្រូវគេដឹងថា រាប់ចាប់ពីផ្លូវដែកឆ្លងដែន, ការអភិវឌ្ឍរបស់ចិននៅភាគខាងជើងប្រទេសវៀតណាម, បង្កើនកិច្ចសហប្រតិបត្តិការក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មប្រកបដោយចីរភាព, បង្កើតក្រុមការងារសិក្សាគំរូកសាងតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែនវៀតណាម-ចិន និងដាក់ដំណើរការសេវាកម្មទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងវៀតណាមនិងចិន ជាដើម។

សូមបញ្ជាក់ថា ចិនគឺជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមនៅថ្ងៃទី១៨ខែមករាឆ្នាំ១៩៥០ ហើយភាគីទាំងពីរ បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០០៨។
ចិនក៏ជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមផងដែរ ដោយក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានឈានដល់ ១៧១.៩ ពាន់លានដុល្លារ ខណៈពាណិជ្ជកម្មក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បានឈានដល់ ១៣០.៧៨ពាន់លានដុល្លារ ពោលគឺកើនឡើង២៥%បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុននោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចូ បៃដិន ជួបប្រធានាធិបតីវៀតណាមនៅអាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យប្រឆាំង ចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


