ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ជួបប្រធានាធិបតីវៀតណាមនៅអាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យប្រឆាំង ចិន
សម្រាប់ដំណើរលើកដំបូងទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាប្រធានាធិបតីវៀតណាម, លោក To Lam បានជួបជាមួយមេដឹកនាំប្រទេសមហាអំណាច ចូ បៃដិន នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ដោយក្នុងជំនួបនោះ ប្រមុខសេតវិមាន ផ្តោតសំខាន់លើការរឹតចំណងមិត្តភាពជាមួយរដ្ឋាភិបាលទីក្រុងហាណូយ ហើយព្យាយាមបញ្ចុះបញ្ចូលឲ្យប្រឆាំងប្រទេសចិន។
វៀតណាម ត្រូវបានអាមេរិកមើលឃើញថា ជាប្រទេសមានឥទ្ធិពលមួយនៅក្នុងតំបន់ ទាំងលើវិស័យសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយ។

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហសត្បិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤, ដោយសំដៅទៅជម្លោះដែនទឹកជាមួយចិន, ក្នុងជំនួបនោះ លោក បៃដិន និយាយថា អាមេរិក-វៀតណាម ប្រកៀកស្មាគ្នាក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ។
លើសពីនេះ ថ្នាក់ដឹកនាំវៀតណាម បានសាទរចំពោះអ្វីដែលលោកហៅថា «ការរួមចំណែកជាប្រវត្តិសាស្ត្រ» របស់លោក បៃដិន ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ចំណែកលោក បៃដិន ក៏និយាយដែរថា ចាប់តាំងប្រទេសទាំងពីរបើកយុគសម័យថ្មីនៃទំនាក់ទំនងកាលពីឆ្នាំមុនមក ប្រទេសទាំងពីរ បានធ្វើការវិនិយោគជាប្រវត្តិសាស្ត្រផ្នែកឧបករណ៍អេឡិចត្រូនិកនិងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខអ៊ីនធឺណិត។
ក្រៅពីជួបជាមួយលោកបៃដិន, នៅញូវយ៉ក ប្រធានាធិបតីវៀតណាម ក៏ជួបជាមួយតំណាងក្រុមហ៊ុនអាមេរិក រួមទាំង Meta ផងដែរ ដែលបានសន្យាពង្រីកការវិនិយោគនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មានប្រជាជនចំនួន១០០លាននាក់មួយនេះ។
មិនត្រឹមប៉ុណ្ណឹង លោក Lam ថែមទាំងស្នើឲ្យមេដឹកនាំធុរកិច្ចទាំងឡាយ ជួយគាំទ្រការខិតខំរបស់ទីក្រុងហាណូយ ស្នើឲ្យទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីបញ្ជីនៃសេដ្ឋកិច្ចមិនមែនទីផ្សារ (NME) និងលុបចោលការរឹតបន្តឹងពាណិជ្ជកម្មផ្សេងទៀត។
វៀតណាម បានប្រកែកជាយូរមកហើយថា ខ្លួនគួរតែត្រូវដោះលែងពី NME ហើយថា ការរក្សាឋានៈបែបនេះ គឺមិនល្អឡើយសម្រាប់ទំនាក់ទំនងទ្វេភាគី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំថ្មីរបស់វៀតណាម ត្រៀមជួបប្រធានាធិបតីអាមេរិកក្នុងសប្ដាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


