ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល ពេលបង្ហាញអត្តសញ្ញាណបុរសអនាថា ដើរដេកតាមផ្លូវលើទឹកដី អាមេរិក
កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ TikTok ម្នាក់ បានល្បីឈ្មោះដោយសារតែវីដេអូរបស់គាត់ជាជនអនាថា គ្មានផ្ទះស្នាក់នៅ។ យ៉ាងណា អត្តសញ្ញាណបុរសអនាថាម្នាក់នេះមានការភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែលោកគឺជាបណ្ឌិត Daniel McKeown ជាសាស្ត្រាចារ្យរូបវិទ្យានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅឡូសអេនជឺលេស (UCLA) ដែលជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយ មិនត្រឹមតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងពិភពលោកផងដែរ។
ការពិតដែលថា បណ្ឌិត Daniel McKeown បានប្រកាសជាសាធារណៈអំពីស្ថានភាពគ្មានផ្ទះសម្បែងរបស់គាត់នៅលើបណ្តាញសង្គម ពិតជាទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អនឡាញ។ នៅក្នុងវីដេអូ គាត់បាននិយាយថា ប្រាក់ខែរបស់គាត់ចំនួន ៧០,០០០ ដុល្លារ សម្រាប់ឆ្នាំសិក្សាគឺមិនគ្រប់គ្រាន់ដើម្បីរ៉ាប់រងជីវិតដ៏ថ្លៃបំផុតនៅទីក្រុង Los Angeles នោះទេ។
លោក McKeown បានចែករំលែកជាមួយ KTLA ថា «ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំគឺ Daniel ជាសាស្រ្តាចារ្យផ្នែករូបវិទ្យានៅ UCLA ខ្ញុំទទួលបានប្រាក់ខែត្រឹមតែ ៧០,០០០ សម្រាប់ឆ្នាំសិក្សានេះប៉ុណ្ណោះ។ និយាយឲ្យចំទៅ ខ្ញុំគ្មានផ្ទះសម្បែងទេ។ ខ្ញុំមិនមានកន្លែងផ្ទាល់ខ្លួនទេ រស់នៅហើយមិនជួលផ្ទះ»។
យោងតាមលោក McKeown ផ្ទះជួលរបស់គាត់អាចមាន ២,៥០០ដុល្លារក្នុងមួយខែ ខណៈដែលតម្លៃជួលជាមធ្យមនៅ Westwood គឺ ៣ ៧០០ ដុល្លារ ។ ដោយសារមិនមានលទ្ធភាព គាត់ត្រូវបង្ខំចិត្តរើចេញពីផ្ទះល្វែង ហើយបច្ចុប្បន្នកំពុងរស់នៅផ្ទះមិត្តភ័ក្ដិ។ ទោះជាយ៉ាងណាក៏ដោយ ផ្ទះនេះនៅឆ្ងាយពី UCLA ខ្លាំងណាស់ ដោយបង្ខំឲ្យគាត់ប្តូរទៅបង្រៀនតាមអ៊ីនធឺណិត។

សាស្ត្រាចារ្យរូបនេះបាននិយាយថា លោកបានសុំដំឡើងប្រាក់ខែ ប៉ុន្តែត្រូវបានសាកលវិទ្យាល័យបដិសេធ។ UCLA មិនទាន់បានផ្តល់ការឆ្លើយតបណាមួយចំពោះករណីរបស់ McKeown ទេ។
រឿងរ៉ាវរបស់ McKeown បានទទួលការអាណិតអាសូរ និងការគាំទ្រយ៉ាងច្រើនពីសហគមន៍អនឡាញ។ មនុស្សជាច្រើនចោទសួរថាតើតម្លៃសិក្សាខ្ពស់ខ្លាំងដែលសិស្សត្រូវបង់ត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច ប្រសិនបើកម្រិតជីវភាពរបស់សាស្ត្រាចារ្យមិនត្រូវបានធានា។ ក្រៅពីនេះ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាសាកលវិទ្យាល័យមិនផ្តល់កន្លែងស្នាក់នៅសម្រាប់សាស្រ្តាចារ្យ?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីបំណងប្រាថ្នា ស្រ្តីចិនវ័យ ៧០ ឆ្នាំ សម្រេចចិត្តមិនរៀបការ យកឡានធ្វើផ្ទះអស់ពេល ៩ ឆ្នាំ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


