Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃ នៅជាប់ខេត្តព្រះវិហាររបស់កម្ពុជា កើតបាតុភូតចម្លែក

បានផុស

នៅ

បើតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ ខេត្ត អ៊ូប៊ុន រ៉ាតឆាថានី នៃប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ខេត្ត ព្រះវិហារ របស់ប្រទេសកម្ពុជា បានកើតបាតុភូតចម្លែក ដោយគេឃើញមានពពកចម្រុះពណ៌ និងអ្វីដែលហាក់ដូចជាដំបងដែក លេចឡើងនៅលើផ្ទៃមេឃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

តាមពិតទៅបាតុភូតនេះកើតឡើងនៅម៉ោង ៥:៣៥នាទីល្ងាចថ្ងៃអាទិត្យ ហើយវាបានទាក់ទាញអ្នកភូមិ ឲ្យនាំគ្នាផ្អើលចេញមើលឈូឆរ និងថែមទាំងថតរូប បង្ហោះក្នុងបណ្តាញសង្គមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានការបញ្ជាក់ច្បាស់ពីអ្នកជំនាញថាតើ បាតុភូតនេះបង្កឡើយដោយអ្វីនោះទេ ប៉ុន្តែបើយោងតាម Khaosod, បាតុភូតនេះកើតឡើងដោយសារពន្លឺព្រះអាទិត្យចាំងទៅប៉ះតំណក់ទឹកនៅលើពពក ហើយផ្លាតចេញជាពណ៌និងទម្រង់ផ្សេងៗ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សូមប្រយ័ត្ន! ថៃ ប្រកាសថា ខេត្តរបស់ខ្លួន ជាប់កម្ពុជា ប្រឈមភ្លៀងផ្គររន្ទះ ទឹកជំនន់រហ័ស និងបំណាក់ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម