ព័ត៌មានជាតិ
ចុះបិទក្លិបកម្សាន្តមួយនៅខណ្ឌដូនពេញ ជាអចិន្ត្រៃយ៍ ហ៊ានបើកល្មើសបទបញ្ជា
ក្រោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញសហការជាមួយ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះLove Guo Ji ដែលមានអាសយដ្ឋាននៅអាគារលេខ៣៧ ផ្លូវលេខ២២២កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំងខណ្ឌដូនពេញដែលបានធ្វើអាជីវ កម្មក្លឹបកម្សាន្ត និងខារាអូខេ ពុំមានលិខិតអនុញ្ញាត និងមិនបានសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩និងសមត្ថកិច្ចពាក់ព័ន្ធដោយបានសម្រេច បិទជាអចិន្ត្រៃយ៍តែម្តង។

គួបញ្ជាក់ថា កាលពីវេលាម៉ោង២២យប់ថ្ងៃទី១០ មីនា អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបិទទីតាំងអាជីវកម្ម លួចលាក់បើកខារ៉ាអូខេ២ទីតាំងនិងបារបារាំង១ទីតាំងនឹងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីក៏ដូចក្រសួងសុខាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតាមមើលទីតាំងណាដែលលួចបើកខារ៉ាអូខេ ឬក្លឹបកម្សាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗដោយគ្មានការលើកលែងនិងត្រូវ អនុវត្តទៅតាមច្បាប់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ មីនានេះ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៩នាក់,អ្នកជាសះស្បើយ៤៨នាក់។ តែជាអកុសលអ្នកជំងឺកូវីដ១៩ម្នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតបានទទួលមរណៈភាពនៅព្រឹកថ្ងៃទី១១ មីនានេះដោយសារជំងឺកូវីដ-១៩ ។ ជាជនរងគ្រោះលើកដំបូងហើយនៅកម្ពុជា ដែលស្លាប់ដោយជំងឺកូវីដ-១៩៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


