Connect with us

ព័ត៌មានអន្ដរជាតិ

​ FBI ​និង​ភ្នាក់ងារ​សន្តិសុខ​ផ្សេងទៀត​របស់​អាមេរិក ចេញ​មុខ​​​ចោទ​«រុស្ស៊ី​​និង​អ៊ីរ៉ង់»​ជ្រៀត​​ចូល​​កិច្ច​ការ​បោះឆ្នោត​​​​

បានផុស

នៅ

ដូច​ការ​រំពឹង​ទុកជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ការ​ជ្រៀត​ចូល​​​​​​ផ្នែក​បច្ចេកវិទ្យា​​​លើ​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិកពី​បណ្តា​ប្រទេស​បច្ចាមិត្ត ពេល​នេះ​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក​បាន​ចោទ​រុស្ស៊ី​អំពី​«ការគំរាមកំហែងដ៏​សកម្មបំផុត»​នៅក្នុងយុទ្ធនាការ​​​​​​​ជះ​​​​ឥទ្ធិពល​លើ​ទិដ្ឋភាព​នៃ​ការ​បោះឆ្នោត​នៅ​អាមេរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FBI បាន​​លាត​ត្រដាង​​វីដេអូ​បង្កើន​ឥទ្ធិពល​​លើ​ការ​បោះឆ្នោត​ក្លែងក្លាយ​ជាច្រើន​រួច​មក​ហើយ​លើ​ប្រទេស​រុស្ស៊ី។

ស្ថាប័ន​ស៊ើប​អង្កេត​៣ រួម​មាន FBI ការិយាល័យនាយកស៊ើបការណ៍ជាតិ និងទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធ បានព្រមាននៅ​ថ្ងៃនេះថា ចាប់តាំងពីពេលតាមដាន​​ ពួកគេបានសង្កេតឃើញ «សត្រូវបរទេស ជាពិសេសរុស្ស៊ីដែលធ្វើប្រតិបត្តិការឱ្យ​មាន​ឥទ្ធិពល​បន្ថែមដែលមានបំណងធ្វើឱ្យខូចទំនុកចិត្តសាធារណៈចំពោះសុចរិតភាពនៃការ​បោះឆ្នោតនៅសហរដ្ឋអាមេរិក និងធ្វើឱ្យមាន​ការបែងចែកក្នុងចំណោមជនជាតិអាមេរិក»​។

ទីភ្នាក់ងារទាំងនោះបាននិយាយថា ពួកគេរំពឹងថា «សកម្មភាពទាំងនេះនឹងកាន់តែខ្លាំងឡើង​តាមរយៈថ្ងៃបោះឆ្នោត និងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការ​​ជៀតជ្រែក​​​ឲ្យ​មាន​ឥទ្ធិពលបរទេសនឹងផ្តោតលើរដ្ឋដែលមានភាព​ប្រទាញ​ប្រទង់​គ្នា (Swing States)​»។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានពង្រីកវីដេអូមិនពិត និងរឿងរ៉ាវអំពីការក្លែងបន្លំ និងស្វែងរកការបង្កើនឱកាសនៃអំពើហិង្សាផ្នែកនយោបាយ ដោយ​លើក​ឡើង​ថា «រុស្ស៊ី​គឺ​ជា​​​អ្នក​គំរាម​កំហែង​​​ដ៏សកម្ម​បំផុត​»​។

ទីភ្នាក់ងារនានាបានបន្ថែមថា អ៊ីរ៉ង់ក៏ជា«ការគំរាមកំហែងឥទ្ធិពលបរទេសដ៏សំខាន់» ដោយ​ចង្អុលទៅ «សកម្មភាព​បច្ចេកវិទ្យា​​ដែលមានគំនិតអាក្រក់» និងការខិតខំប្រឹងប្រែងដើម្បីស្វែងរកការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani កាលពីខែមករាឆ្នាំ២០២០​ក្នុង​រដ្ឋបាល​លោក​​ដូណាល់ ត្រាំ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម