Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk ត្រូវគេ​ប្ដឹង​ពី​បទ​បោកប្រាស់​ ជុំវិញ​ការ​ចែកលុយ ១ លាន​ដុល្លារ​ ដើម្បី​ជំរុញ​ការគាំទ្រ ត្រាំ

បានផុស

នៅ

លោក អេឡុន ម៉ាស់ក៍ (Elon Musk) ត្រូវ​បាន​គេ​ប្ដឹង​ពី​បទ​បោក​ប្រាស់​ ជុំ​វិញ​ករណី​ចែក​លុយ​ «១ លាន​ដុល្លារ/ថ្ងៃ​» ពី​ក្រុមបុគ្គល​មាន​សិទ្ធិ​បោះឆ្នោត​ ដែល​បាន​ចូល​រួម​ចុះហត្ថលេខាសម្រាប់​«ញត្តិ​គាំទ្រសេរីភាព​បញ្ចេញមតិ និងសិទ្ធិកាំភ្លើង​»​ របស់​មហាសេដ្ឋីម្ចាស់​ក្រុមហ៊ុន Tesla រូប​នេះ​ ដើម្បី​ជា​ថ្នូរ​​នឹង​ប្រាក់​រង្វាន់​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងទៅ​តាម​តុលាការសហព័ន្ធរដ្ឋតិចសាស់ ដើម​បណ្ដឹង​បាន​អះអាង​ថា​ លោក​ ម៉ាស់ក៍​ និងអង្គការ America PAC ​បានក្លែងបន្លំអ្នកបោះឆ្នោតឱ្យចុះហត្ថលេខាលើ​ញ្ញត្តិ ដោយ​បោក​ប្រាស់​ថា ពួកគេមាន​ឱកាស​ឈ្នះ​រង្វាន់​លុយ​១លាន​ដុល្លារ​ ​«ដោយចៃដន្យ» ​ប៉ុន្តែ​តាម​ពិត​ អ្នកឈ្នះ​​ត្រូវ​បានគេ​​កំណត់​​មុខ​រួច​ជា​ស្រេច​ហើយ​។ ​America PAC ​ត្រូវ​បាន​​លោក​ ម៉ាស់ក៍ បង្កើត​ឡើង​ ដើម្បី​គាំទ្រ​យុទ្ធនាការ​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​ គឺ លោក ដូណាល់ ត្រាំ។

នា​ពេល​កន្លង​មក​ ​យុទ្ធសាស្រ្ត​ចែក​លុយ​១​លាន​ដុល្លារ​​របស់​លោក ម៉ាស់ក៍ បាន​រង​ការ​រិះ​គន់​ថា​ គឺ​ជា​ចេតនា «ខុសច្បាប់​» ដើម្បី​ជំរុញ​សន្ទុះ​គាំទ្រ​លោក​ ត្រាំ​ ក្នុងបណ្ដា​​រដ្ឋ​ប្រទាញ​ប្រទង់​ (Swing States)។ លោក​បាន​បើក​យុទ្ធសាស្រ្ត​នេះ​ នៅ​ក្នុង​រដ្ឋ​ប្រទាញ​ប្រទង់​ចំនួន​៧។

ដើម​​បណ្ដឹង​ ក៏​បាន​អះអាងផងដែរ​​ថា ចុងចោទទទួលបានផលចំណេញពី​​យុទ្ធសាស្រ្ត​ចែក​លុយ​ ដោយ​ជំរុញចំណាប់​អារម្មណ៍​មនុស្ស​ទៅ​លើ​បណ្ដាញ​សង្គម​ X (អតីតធ្វីតធឺរ) និង​លោក​ ម៉ាស់ក៍ ខណៈ​ថែម​ទាំង​បាន​ប្រមូលព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ​របស់​អ្នក​បោះឆ្នោត ដែលពួកគេអាចលក់បាន។

ការ​ប្ដឹង​លោក​ ម៉ាស់ក៍ ធ្វើ​ឡើង​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ចៅក្រម​ក្រុង Philadelphia ​«បានបដិសេធសំណើបញ្ចប់​ការ​ចែកលុយ​» ​របស់​មេធាវី​ក្រុងដដែល ​​លោក​ Larry Krasner ​ដែល​អះអាង​ថា ​ឆ្នោត​ផ្សង​សំណាង​របស់​លោក ម៉ាស់ក៍ រៀប​ចំឡើង​ដោយ​ខុសច្បាប់។

មេធាវី​លោក​ ម៉ាស់ក៍ ឬ​លោក​ផ្ទាល់​ មិន​ទាន់​ប្រតិកម្ម​យ៉ាងណា​នោះ​ជុំ​វិញ​បណ្ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​​​ទេ ខណៈមេធាវី​របស់​លោក​ ម៉ាស់ក៍ បាន​និយាយ​ប្រាប់​តុលាការ​ក្រុង​ Philadelphia ដើម្បី​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក Krasner ថា​​ អ្នក​ឈ្នះ​រង្វាន់​​ ១ លាន​ដុល្លារ​ មិន​ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ​នោះ​ទេ​ ដោយ​ «យើងដឹងច្បាស់ថា អ្នកណានឹងត្រូវប្រកាសថាជាអ្នកទទួលរង្វាន់​ ១ លានដុល្លារ នៅថ្ងៃនេះ និងថ្ងៃស្អែក»។

ការ​អះអាង​របស់​មេធាវី​លោក​ ម៉ាស់ក៍ ហាក់​ស៊ីគ្នា​នឹង​ការ​ចោទ​ប្រកាន់​របស់​​ដើម​បណ្ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​​ទាម​ទារ​សំណង​ ៥ លាន​ដុល្លារ​ សម្រាប់បុគ្គលម្នាក់​ៗដែល​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញត្តិ​ ចំពោះ​ការ​បោកប្រាស់។

គួរ​គូស​បញ្ជាក់ថា​ លោក ម៉ាស់ក៍ គឺ​ជា​មហាសេដ្ឋីអាមេរិក ដែល​នាំ​មុខ​គេ​ខ្លាំង​បំផុត​លើ​ជំហរ​គាំទ្រ​លោក ត្រាំ​ ដោយ​លោក​តែង​តែ​ចេញសារ​វាយ​ប្រហារ​គូប្រជែង​របស់​អតីតប្រធានាធិបតី​រូប​នេះ​ គឺ​លោក​ស្រី​អនុប្រធានាធិបតី​ ខាម៉ាឡា​ ហារីស​ នៅ​លើ​បណ្ដាញ​សង្គម​ X របស់​លោក​។ របាយការណ៍ថ្មី​ៗ​នេះ​ពី​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ការ​ស្អប់លើ​ប្រព័ន្ធ​​ឌីជីថល (CCDH) បង្ហាញ​ថា​ លោក ម៉ាស់ក៍ បាន​ចែក​រំលែក ​«សារ​អំពី​ការ​បោះ​ឆ្នោតដែល​បង្ក​ការ​ភ័ន្ត​ច្រឡំ» ជា​ច្រើន​ ដោយ​​មាន​អ្នក​ឃើញ​រហូត​ដល់​ ២ ប៊ីលាន​ ដង​ លើ X ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤១ នាទីutes មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម