ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់២នាក់ បាត់ខ្លួន១២នាក់ ក្នុងហេតុការណ៍ក្រឡាប់ទូកនៅកូរ៉េខាងត្បូង
នៅថ្ងៃសុក្រនេះ ទូកនេសាទមួយគ្រឿង បានក្រឡាប់នៅឆ្នេរកោះ Jeju នៃប្រទេសកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បាត់បង់ជីវិត និងមនុស្ស ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីអ្នកស្រី Kim Han-na មន្ត្រីឆ្មាំសមុទ្រកោះ Jeju។

ក្រោយហេតុការណ៍ក្រឡាប់នេះ ទូកនេសាទដែលនៅជិតបាននាំគ្នាជួយសង្គ្រោះមនុស្សបាន ១៥នាក់ចេញពីទឹក តែក្នុងនោះមាន ២នាក់ត្រូវបានគេប្រកាសថាបាត់បង់ជីវិតទៅហើយ ខណៈ ១៣នាក់ផ្សេងទៀត មិនមានរងរបួសធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។
អ្នកស្រី Han-na បានប្រាប់ថា មុនក្រឡាប់ មានមនុស្ស២៧នាក់កំពុងនៅលើទូក ដោយក្នុងនោះមានជនជាតិកូរ៉េ ១៦នាក់ និងបរទេស ១១នាក់។ ទូកនេសាទនេះ មានទម្ងន់ ១២៩តោន បានចាកចេញពីកំពង់ផែ Seogwipo នៃកោះ Jeju កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងទៅចាប់ត្រីសមុទ្រ។ ឆ្មាំសមុទ្រ បានទទួលសញ្ញាឲ្យជួយសង្គ្រោះនៅម៉ោងប្រមាណ ៤និង៣០នាទីព្រឹកថ្ងៃសុក្រ ខណៈទូកដែលក្រឡាប់ បានលិចនៅចម្ងាយប្រមាណ ២៤គីឡូម៉ែត្រពីឆ្នេរ។
យ៉ាងណាហោច ទូកល្បាតចំនួន ១១គ្រឿង និងយន្តហោះ ៩គ្រឿងរបស់កងកម្លាំងកូរ៉េខាងត្បូង ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


