ព័ត៌មានជាតិ
ចុងសប្តាហ៍នេះ នឹងមាន “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” ដល់សិស្សទើបចប់ទី១២
នៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពី ម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នឹងមាន “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” ជាឱកាសល្អសម្រាប់សិស្សនៅវិទ្យាល័យ និងសិស្សទើបប្រឡងចប់បាក់ឌុបចូលរួមដោយសេរី ដើម្បីទទួលបានព័ត៌មានផ្សេងៗសម្រាប់ត្រៀមបន្តការសិក្សានៅឧត្តមសិក្សា។ មិនតែប៉ុណ្ណោះ និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក៏អាចចូលរួមកម្មវិធីនេះបានដូចគ្នា។

កម្មវិធីនេះ រៀបចំដោយ Sala និងមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងធ្វើនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលនឹងមានការចូលរួមពីសាកលវិទ្យាល័យ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នអប់រំជាង៣០។ អ្នកចូលរួមអាចទស្សនាស្តង់របស់សាកលវិទ្យាល័យនីមួយៗ កម្មវិធីជជែកដេញដោល ទាក់ទងនឹងយុវជន ការអប់រំ។ ជាមួយគ្នានេះ ក៏មានតុពិភាក្សាទាក់ទងនឹងសាកលវិទ្យាល័យ និងបទពិសោធការងារពីវាគ្មិនជំនាញផងដែរ។ ចំពោះចែករំលែកបទពិសោធ និងចំណេះដឹងរបស់វាគ្មិន ធ្វើឡើងជុំវិញមូលបទ ៣ធំៗដូចជា “ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ជីវិតជានិស្សិត” “ការឈោងចាប់ក្តីស្រមៃ” និង “ការត្រៀមលក្ខណៈឆ្ពោះទៅកាន់វិស័យការងារ”។

បន្ថែមពីនេះ ក៏មានការសម្តែងល្ខោនយីកេក្នុងពិធីបិទកម្មវិធីទៀតផង ជាចំណែកក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងអាចឱ្យយុវជនជំនាន់ក្រោយបានស្គាល់ពីល្ខោនយីកេកាន់តែច្រើន។
ពិព័រណ៍នេះ រៀបចំឡើងក្នុងគោលបំណងឱ្យសិស្សនិស្សិតបានស្វែងយល់ពីជំនាញ និងសាកលវិទ្យាល័យ។ សិស្សអាចសាកសួរព័ត៌មានផ្សេងៗពីជំនាញសិក្សា សាកលវិទ្យាល័យផ្ទាល់តែម្តង និងទទួលបានឱកាសការងារផ្សេងៗដែរ។ លើសពីនេះ ពិព័រណ៍នេះជួយឱ្យសិស្សទទួលបានព័ត៌មានច្រើន ងាយស្រួលក្នុងការចម្រេចចិត្តសិក្សាមុខជំនាញណាមួយ នៅសាកលវិទ្យាល័យណាដែលត្រឹមត្រូវ ហើយក៏ទទួលបានបទពិសោធសិក្សានៅសាកលវិទ្យា និងបទពិសោធការងារពីវាគ្មិនជំនាញថែមទៀត។

សូមជម្រាបថា ឆ្នាំ២០២៤នេះ គឺជាលើកទី៤ហើយ នៃកា រ“ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” ដោយដើមឡើយកម្មវិធីនេះត្រូវបានរៀបចំឡើងអំឡុងពេលវិបត្តិកូវីដ១៩ និងត្រូវបានធ្វើឡើងតាមរយៈអនឡាញ រហូតបន្តរៀបចំជារៀងរាល់ឆ្នាំដល់ឆ្នាំ២០២៤។ កម្មវិធីនេះនៅតែបន្តសកម្មភាពដើម្បីឆ្លើយតបនឹងបេសកកម្មរបស់ខ្លួនក្នុងវិស័យអប់រំ ដើម្បីយុវជនអាចទទួលបានជំនាញដែលស័ក្តិសមនឹងក្តីស្រមៃរបស់ពួកគេព្រមទាំងត្រូវជាមួយនឹងទីផ្សារការងារផងដែរ៕

-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


