ព័ត៌មានជាតិ
តើត្រូវពិចារណាលើចំណុចអ្វីខ្លះ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សាអ្វីមួយ?
ការជ្រើសរើសជំនាញពិតជាសំខាន់ណាស់ ជាពិសេសសម្រាប់សិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ និងត្រៀមខ្លួនចាប់យកជំនាញផ្សេងៗដើម្បីបន្តការសិក្សារបស់ខ្លួន។ ទោះជាយ៉ាងណា ការជ្រើសរើសជំនាញសិក្សា ទាមទាឱ្យយុវជនទាំងអស់ធ្វើការពិចារណាឱ្យបានម៉ត់ចត់មុននឹងធ្វើការសម្រេចចិត្ត ព្រោះវាអាចជះឥទ្ធិពលដល់អនាគត់។

ពាក់ព័ន្ធទៅនឹងការរើសជំនាញនេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវចំណុច២សំខាន់ ដែលត្រូវពិចារណា មុននឹងសម្រេចចិត្តជ្រើសរើសសិក្សាជំនាញអ្វីមួយ។ ទី១ គឺចំណង់ចំណូលចិត្ត និងទី២ គឺទីផ្សារការងារ នាពេលបច្ចុប្បន្ន។ លោកបណ្ឌិត បញ្ជាក់ថា ជាទូទៅយុវជនតែងតែជ្រើសរើសជំនាញស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយចាប់យកជំនាញនោះដើម្បីបន្តការសិក្សារ។ ប៉ុន្តែទន្ទឹមនឹងការជ្រើសរើសនូវជំនាញដែលខ្លួនពេញចិត្តនេះ ក៏ត្រូវគិតពីទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ បើគិតថាសិក្សាហើយត្រូវតែមានការងារធ្វើ។ ដូច្នេះត្រូវដឹងថាបច្ចុប្បន្ននេះ តើទីផ្សារការងារគេត្រូវការជំនាញអ្វី?
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ប្រសិនបើយុវជនចូលចិត្តជំនាញមួយណាគួរតែជ្រើសរើសជំនាញនោះ ប៉ុន្តែបើគិតថារៀនហើយត្រូវតែបានការងារធ្វើ ត្រូវតែមើលទៅលើតម្រូវការទីផ្សារការងារជាក់តែងនៅក្នុងសង្គម»។ លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្នុងករណីមិនដឹងថាខ្លួនឯងចាប់អារម្មណ៍អ្វី ហើយមិនដឹងថាតម្រូវការទីផ្សារសង្គមមានអ្វីខ្លះ? ត្រូវតាមដាន ឬស្តាប់ការណែនាំរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ឬក៏ក្រសួងស្ថាប័នផ្សេងៗដែលបានធ្វើការសិក្សាស្រាវជ្រាវ ដែលអាចឱ្យយើងចាប់យកជំនាញនោះយកមកសិក្សា ដើម្បីងាយស្រួលក្នុងការរកការងារធ្វើ។

ចំណែក លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey បានលើកឡើងថា ចំពោះសិស្សដែលទើបនឹងបញ្ចប់ថ្នាក់ទី១២ មុននឹងបោះជំហានទៅបន្តការសិក្សា គឺត្រូវគិតអំពីជំនាញទន់ និងជំនាញរឹង ដើម្បីដឹងថា តើជំនាញទាំង ២នេះ មានភាពទូលំទូលាយបែបណា ហើយតើអាចនាំឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះ? ដូច្នេះជំហានទី១ គឺត្រូវធ្វើការសន្និដ្ឋានឱ្យច្បាស់សិនទៅលើជំនាញទន់ និងជំនាញរឹង ដើម្បីយកមកវិភាគថាគួរជ្រើសរើសជំនាញមួយណាសម្រាប់ការសិក្សាបន្តរបស់ខ្លួន។
លើសពីនេះ ដើម្បីអាចបន្តការសិក្សាបានគឺត្រូវមានដើមទុនក្នុងការសិក្សា ដូច្នេះយុវជនក៏ត្រូវថ្លឹងថ្លែងត្រង់ចំណុចនេះ ដើម្បីឱ្យការសិក្សាររបស់ខ្លួនប្រព្រឹត្តិទៅដោយរលូន។ ត្រង់ចំណុចនេះ លោក ម៉ិច សីហា បានបញ្ជាក់ថា «ការរៀនមិនខុសពីការរកស៊ីនោះទេ ដាក់ដើមទុនដូចគ្នា អញ្ចឹងរកស៊ីបើយើងដាក់ដើមទុនទាំងគំហុកដោយមិនគិតអំពីនិរន្តរភាព ហើយនឹងផែនការហិរញ្ញវត្ថុនៅក្នុងផែនការអនុវត្ត អាចនឹងត្រូវដួលរលំ ហើយការសិក្សាក៏ដូចគ្នា គឺត្រូវឆែកអំពីចំណូលគ្រួសារ ថាតើអាចរៀនចប់ចុងចប់ដើមដែរ ឬអត់?» ប៉ុន្តែក្នុងករណីជ្រើសរើសការសិក្សាបណ្តើរធ្វើការបណ្តើរ គឺត្រូវសិក្សាអំពីពេលវេលា និងការបែងចែកពេលវេលាបន្ថែមទៀត។

ជាមួយគ្នានេះ លោក ម៉ិច សីហា ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ មិនថាសម្រេចចិត្តជ្រើសរើសជំនាញសិក្សាអ្វីក៏ដោយនៅក្នុងខ្សែជីវិតជានិសិ្សត គឺអាចនឹងជួបរឿងជាច្រើន ដូច្នេះដាច់ខាតកុំបាក់ទឹកចិត្តឱ្យសោះ កាលណាដែលបាក់ទឹកចិត្តធ្វើឱ្យជីវិតពិបាកក្នុងការបន្តដំណើរទៅមុខ៕
អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


