ព័ត៌មានអន្ដរជាតិ
Apple សន្យាវិនិយោគថ្មី ១០០ លានដុល្លារនៅឥណ្ឌូណេស៊ី ដើម្បីឱ្យរដ្ឋាភិបាលទម្លាក់ចោលបំរាមលក់ iPhone 16
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc. បានសន្យាដាក់ការវិនិយោគថ្មីរហូតដល់ ១០០ លានដុល្លារនៅឥណ្ឌូណេស៊ី ដើម្បីជាយុទ្ធសាស្រ្តយកចិត្តរដ្ឋាភិបាលប្រទេសនេះ ឱ្យដកបំរាមលក់ស្មាតហ្វូន iPhone 16 ក្នុងស្រុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលស្រង់សម្ដីប្រភពដឹងច្បាស់ពីបញ្ហានេះជាអនាមិក។
ការវិនិយោគ ១០០ លានដុល្លារនេះ នឹងធ្វើឡើងក្នុងរយៈពេល ២ ឆ្នាំ និងមានច្រើនជាង ១០ ដង ធៀបនឹងការសន្យាវិនិយោគកាលពីដើមខែនេះ។ បើតាមប្រភព Apple គ្រោងនឹងចំណាយការវិនិយោគលើរោងចក្រផលិតគ្រឿងបន្ថែម និងគ្រឿងបន្លាស់ សម្រាប់ឧបករណ៍របស់ខ្លួន រួមទាំងស្មាតហ្វូន ទៅទីក្រុងបានឌុង។
ប្រភពលើកឡើងថា ក្រោយក្រុមហ៊ុន Apple បានដាក់សំណើរបស់ខ្លួន ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានសុំឱ្យក្រុមហ៊ុនបច្ចេកវិទ្យានេះកែសម្រួលផែនការវិនិយោគរបស់ខ្លួន ដោយផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេស។ ប្រភពបន្ថែមថា ក្រសួងឧស្សាហកម្មមិនបានធ្វើការសម្រេចចិត្តចុងក្រោយ លើសំណើថ្មីបំផុតរបស់ក្រុមហ៊ុន Apple នោះទេ។
គួរគូសបញ្ជាក់ថា សំណើវិនិយោគថ្មី ធ្វើឡើងក្រោយក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានបិទការលក់ iPhone 16 ដែលជាស្មាតហ្វូនរបស់ Apple ក្នុងប្រទេសរបស់ខ្លួន ដោយសម្អាងថា ក្រុមហ៊ុនបច្ចេកវិទ្យាមិនបានវិនិយោគឱ្យគ្រប់តាមការសន្យា និងគោរពតាមគោលការណ៍ផលិតកម្ម ដែលតម្រូវឱ្យគ្រប់ស្មាតហ្វូនទាំងអស់ត្រូវមានគ្រឿងបន្លាស់ ៤០ ភាគរយ ផលិតក្នុងប្រទេសឥណ្ឌូណេស៊ី។
យោងតាមរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្រុមហ៊ុន Apple បានវិនិយោគត្រឹមតែ ១,៥ ទ្រីលានរូពៀ (៩៥ លានដុល្លារ) ប៉ុណ្ណោះ ដែលមិនគ្រប់តាមការសន្យាប្រមាណ ១,៧ ទ្រីលានរូពៀ កាលពីលើកមុន។
សំណើវិនិយោគថ្មី បង្ហាញឱ្យឃើញថា ឥណ្ឌូណេស៊ី ដែលមានប្រជាជនសរុបជាង ២៧៨ លាននាក់ គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Apple៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី