ព័ត៌មានជាតិ
អភិបាលខណ្ឌកំបូល ឱ្យមន្ត្រីចុះណែនាំអាជីវករលក់ដូរតាមដងផ្លូវជាតិលេខ ៤ វេចខ្ចប់ទុកដាក់សំរាមត្រឹមត្រូវ
កាលពីល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្ត្រីការិយាល័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរតាមដងផ្លូវ ត្រូវវេចខ្ចប់ និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ បន្ទាប់ពីលក់ដូររួច តាមបណ្ដោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិស្ងួនពេជ្រ និងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា កន្លងមក នាវេលាម៉ោង ៤ ល្ងាច កម្មកររោងចក្រចេញពីធ្វើការ អាជីវករដែលលក់ដូរម្ហូបអាហារ និងនំចំណី តែងតែមកដាក់លក់។ នៅពេលលក់ដូររួចរាល់ តែងតែបន្សល់ទុកសំរាម គ្មានរបៀបរៀបរយ ធ្វើឱ្យបាត់បង់សោភ័ណភាព និងបរិស្ថាន។ ក្នុងនោះ ដោយមើលឃើញដូចនេះ ក្រុមការងារ ក៏បានពន្យល់ណែនាំឱ្យអ្នកលក់ដូររួច សូមជួយវេចខ្ចប់កាកសំណល់ថង់សំរាម ឱ្យបានត្រឹមត្រូវ កុំនៅពេលលក់ដូររួចចេញទៅបាត់ សល់សំរាមពាសពេញដី ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ។
ជាមួយគ្នានោះ ក្រុមការងាររបស់លោកអភិបាលខណ្ឌកំបូល ក៏បានណែនាំដល់កម្មករ-កម្មការិនី នៅពេលអង្គុយរង់ចាំរថយន្ត ឬ រ៉ឺម៉ក មកដឹកទៅកន្លែងស្នាក់នៅ ដែលទិញនំចំណីមកពិសា សូមជួយប្រមូលវេចខ្ចប់ទុកដាក់សំរាមឱ្យត្រឹមត្រូវ និងជួយផ្សព្វផ្សាយដល់កម្មករផ្សេងទៀត ឱ្យទទួលជ្រាបពីការណែនាំអនាម័យ-បរិស្ថាននេះផង។

លោក ទុយ សុជាតិ អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌកំបូល បានប្រាប់ឱ្យដឹងដែរថា ដោយទទួលបានការណែនាំពីសំណាក់ លោក ឃឹម ស៊ុនសូដា បានចាត់តាំងរូបលោក ដឹកនាំមន្ត្រីការិយាល័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចុះធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរតាមដងផ្លូវ ត្រូវវិចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បន្ទាប់ពីលក់ដូររួច ដើម្បីងាយស្រួលពេលរថយន្តដឹកសំរាមមកប្រមូលដឹកចេញ។
លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់ថា ការចុះណែនាំនេះ ក្នុងគោលបំណងឱ្យតាមបណ្ដោយផ្លូវជាតិលេខ ៤ មានសណ្ដាប់ធ្នាប់ អនាម័យល្អ បរិស្ថានស្អាត និងសូមឱ្យអាជីវករលក់ដូរ កម្មកររោងចក្រ និងប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយតៗ គ្នា យល់ដឹងឱ្យកាន់តែច្រើន ព្រោះថាអនាម័យល្អ បរិស្ថានស្អាត នាំមកនូវសុខភាពល្អ។ បរិស្ថានស្អាត ផ្ដើមចេញពីប្រជាពលរដ្ឋទាំងអស់គ្នា «យើងទាំងអស់គ្នា ចូលរួមលុបបំបាត់ការចោលសំរាមរាយប៉ាយ»៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


