Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ត្រៀម​​ជួប​ជាមួយ​អាល្លឺម៉ង់ បារាំង និងអង់គ្លេស និយាយ​ពី​រឿង​នុយក្លេអ៊ែរ

បានផុស

នៅ

អ៊ីរ៉ង់ នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជាមួយមន្ត្រីមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅ​ថ្ងៃ​សុក្រ​​សប្តាហ៍នេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះ​បើ​យោង​តាម​ការ​​លើក​ឡើង​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

(រូបភាព៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា៖ «បញ្ហាក្នុងតំបន់ និងអន្តរជាតិជាច្រើន រួមទាំងបញ្ហាប៉ាឡេស្ទីន និងលីបង់ ក៏ដូចជាបញ្ហានុយក្លេអ៊ែរ នឹងត្រូវបានពិភាក្សា»។

​អ៊ីរ៉ង់ ​មិន​បាន​ឲ្យ​ដឹង​ទេ​​ថា​​ កិច្ចប្រជុំ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីណា​​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ដោយ​ថ្កោលទោស​អ៊ីរ៉ង់​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា​កង្វះ​កិច្ច​សហប្រតិបត្តិការ។ សមាជិក​សហភាព​អឺរ៉ុប​ទាំង​បី​ដែល​នឹង​ជួប​ជាមួយ​មន្ត្រី​អ៊ីរ៉ង់​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បោះឆ្នោត​សម្រាប់​​សេចក្ដី​សម្រេច​នេះ។

ប្រទេសចំនួន១៩ ក្នុងចំណោមសមាជិក IAEA ចំនួន៣៥ បានបោះឆ្នោតដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលជាកាយវិការដ៏​សំខាន់​​មួយ ខណៈដែលប្រទេសចំនួន​១២ បានអនុប្បវាទ។ ចំណែក​ឯ​ រុស្ស៊ី ចិន និងបួគីណាហ្វាសូ បានបោះឆ្នោតប្រឆាំងនឹងសេចក្ដី​សម្រេច។

សេចក្ដី​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គឺ​ជា​លើក​ទី​បី​ហើយ​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចាត់​វិធានការ​បែប​នេះ​​លើ​អ៊ីរ៉ង់​ចាប់​តាំង​ពី​ឆ្នាំ​២០២០។

វិធានការ​នេះ បានធ្វើ​ឡើងនៅពេលដែលភាពតានតឹងបានកើនឡើងខ្ពស់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអ្នករិះគន់ខ្លាច​អ៊ីរ៉ង់មាន​​គោលបំណងអភិវឌ្ឍសព្វាវុធ​នុយក្លេអ៊ែរ។ យ៉ាង​ណា​មិញ អ៊ីរ៉ង់​បានបដិសេធម្តងហើយម្តងទៀតចំពោះ​​ការ​ចោទ​ប្រកាន់​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦០ នាទីutes មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតឥណ្ឌូនេស៊ី ថាពិភពលោកគួររៀនសូត្រ និងយកគំរូតាមកម្ពុជា ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរនឹងបិទការធ្វើចរាចរណ៍កំណាត់មហាវិថីព្រះនរោត្តម និងបរិវេណជុំវិញវិមាន៧មករា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា 

កីឡា៤ ម៉ោង មុន

ក្រុម ភ្នំពេញហ្គាឡាក់​ស៊ី ព្រះសីហនុ រក​បាន៣ពិន្ទុ ខណៈ កណ្តាល ស្មើ កំពង់ស្ពឺ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម