ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមសង់ស្ពានថ្មីភ្ជាប់មកខេត្តប៉ៃលិន ក្នុងតម្លៃជិតកន្លះលានដុល្លារ
រដ្ឋាភិបាលថៃ កំពុងរៀបចំសាងសង់ស្ពានថ្មីតម្លៃជាង ៤៣ម៉ឺនដុល្លារ តភ្ជាប់រវាងខេត្តចាន់ថាបុរី (Chanthanburi) និងខេត្តប៉ៃលិនរបស់កម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសថៃ កាលពីសប្ដាហ៍មុន។

អំឡុងទស្សនកិច្ចនៅច្រកព្រំដែន Ban Pakkad នៅស្រុក Pong Nam Rong ខេត្តចាន់ថាបុរី លោក Charnvirakul បាននិយាយថា ស្ពានថ្មីនឹងបង្កើនពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ស្ពាននេះ នឹងត្រូវដាក់ឈ្មោះថា ស្ពានមិត្តភាពចាន់ថាបុរី-ប៉ៃលិនថ្មី។
ស្ពានថ្មី នឹងត្រូវប្រើជំនួសស្ពានដែកបណ្ដោះអាសន្ននាពេលបច្ចុប្បន្ន ហើយនឹងត្រូវពង្រីកប្រវែងវែងជាងស្ពានចាស់ ៤០ម៉ែត្រ និងទទឹងផ្លូវធំជាងមុន ៣ម៉ែត្រសម្រាប់ថ្មើរជើងនៅសងខាង។
ជាមួយនឹងការរចនា និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរ ស្ពានថ្មីនេះត្រូវគេរំពឹងថានឹងពង្រឹងប្រសិទ្ធភាពនៃពាណិជ្ជកម្ម និងដឹកជញ្ជូនរវាងប្រទេសថៃ និងប្រទេសកម្ពុជា ក៏ដូចជាបង្កើនចំណងសេដ្ឋកិច្ចដ៏រឹងមាំជាងមុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


