ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖ កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់រវាងយុវជន និងសង្គមស្វែងរកដំណោះស្រាយភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប
លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធីក្រៅម៉ោងសិក្សាជួយភ្ជាប់គម្លាតរវាងយុវជន និងសង្គមអាចឱ្យយុវជនទទួលបានពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងពិភពជាក់ស្តែង ពិសេសការប្រឈមនឹងភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប។

ថ្លែងក្នុងសិក្ខាសាលាលើកទី៥ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនស្ដីពីការអភិវឌ្ឍយុវជនកម្ពុជាកាលពីថ្ងៃទី០២ធ្នូ បានមាន្រសាសន៍ថា សិក្ខាសាលានេះ គឺជាវេទិកាមួយដើម្បីស្វែងយល់ពីរបៀបក្នុងនាមជាអ្នកពាក់ព័ន្ធមកពីអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត អាចសហការគ្នាដើម្បីបង្កើត
និងធានានិរន្តរភាពឱកាសនៃការចូលរួមសកម្មភាពក្រៅម៉ោងសិក្សារបស់យុវជន។
លោកបានបន្តថា តាមរយៈការរួមបញ្ចូលធនធាន គំនិត និងបណ្តាញរបស់យើង យើងជឿជាក់ថា កម្មវិធីក្រៅម៉ោងសិក្សា
អាចឆ្លើយតបនឹងតម្រូវការរបស់យុវជនបានគ្រប់ៗគ្នា ប្រកបដោយបរិយាបន្ន និងផលជះល្អប្រសើរដូចជាការអភិវឌ្ឍន៍ជំនាញ សកម្មភាពក្រៅម៉ោងសិក្សាជំរុញឱ្យមានជំនាញដូចជា ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា និងការប្រាស្រ័យទាក់ទងដែលមានសារៈសំខាន់សម្រាប់ការជោគជ័យនៅក្នុងសង្គមបច្ចុប្បន្ននេះ។

ការចូលរួមក្នុងសហគមន៍៖ ការភ្ជាប់គម្លាតរវាងយុវជន និងសង្គមដោយអាចឱ្យយុវជនទទួលបានពិសោធន៍ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងពិភពជាក់ស្តែង និងសុខុមាលភាពផ្លូវចិត្ត៖ ការចូលរួមសកម្មភាពក្រៅម៉ោងសិក្សា នឹងផ្តល់អារម្មណ៍នៃភាពជាកម្មសិទ្ធិ និងបំណងប្រាថ្នាប្រចាំជីវិតដែលមានសារៈសំខាន់សម្រាប់យុវជនក្នុងការប្រឈមនឹងភាពស្មុគស្មាញនៃជីវិតនាសម័យទំនើប។

លោកបានបញ្ជាក់បន្ថែមថា «ជំនួបពិភាក្សារវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការងារយុវជនជាការចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗរបស់សង្គមឱ្យសាកសមជាប្រទេសមានអារ្យធម៌ខ្ពស់ តាមរយៈការជំរុញការអភិវឌ្ឍយុវជនលើការអប់រំ ចំណេះដឹង សីលធម៌ សុខភាព ការលើកកម្ពស់ការចូលរួមរបស់យុវជន និងឱកាសការងារសមរម្យដល់អនាគតយុវជនទាំងក្នុង និងក្រៅប្រព័ន្ធដែលជាកម្លាំងស្នូលរបស់ប្រទេសជាតិឱ្យកាន់តែមានសមត្ថភាពសក្តានុពលប្រកបដោយសីលធម៌ សុជីវធម៌ និងច្បាប់វិន័យ»៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


