ព័ត៌មានជាតិ
ខេត្តក្រចេះ មានបេក្ខជន ៤៤ នាក់ ប្រឡងជាប់មន្រ្តីកសិកម្មឃុំ តាំងចិត្តយកចំណេះជួយកសិករបង្កើនទិន្នផល និងរកទីផ្សារ
បេក្ខជនប្រឡងជាប់ជាស្ថាពរមន្ត្រីកសិកម្មឃុំដែលត្រូវបម្រើការងារនៅក្នុងមូលដ្ឋានខេត្តក្រចេះ នាសម័យប្រឡងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការប្តេជ្ញាចិត្តនឹងប្រើចំណេះដឹង និងបទពិសោធន៍ជួយដល់កសិកលើការងារកសិកម្ម។

បេក្ខជន ឈាង សុឡេង ដែលទើបប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំ នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះដែលជាស្រុកកំណើតរបស់ខ្លួនផ្ទាល់បានបង្ហាញក្ដីរីករាយជាខ្លាំង ដែលបានជាប់ជាមន្រ្តីកសិកម្មនៅក្នុងឃុំក្នុងមូលដ្ឋានស្រុកកំណើត។
យុវជនរូបនេះបានតាំងចិត្តថា នឹងប្រើចំណេះដឹងដែលបានរៀនសូត្រពីសាលាក៏ដូចជាបទពិសោធន៍ផ្សេងៗ យកទៅជួយបណ្ដុះបណ្ដាល និងណែនាំដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ សហគមន៍ ធ្វើយ៉ាងណាឲ្យការធ្វើកសិកម្មរបស់កសិករបង្កើនបានទិន្នផល ជួយសម្រាលទុក្ខលំបាក បញ្ហាប្រឈមនានា ដែលកសិករកំពុងតែជួបប្រទះនៅក្នុងវិស័យកសិកម្ម។ ជាពិសេសការណែនាំបច្ចេកទេសថ្មីៗ ដើម្បីឲ្យកសិករធ្វើកសិកម្មទទួលបានទិន្នផលជាអតិបរមា ហើយមានទីផ្សារល្អ។

ជាមួយគ្នានោះ លោក អ៊ុន ខេមរា ដែលបានចូលបម្រើការងារជាមន្ត្រីកសិកម្មឃុំ នៅឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ដែលទើបប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំបានឲ្យកម្ពុជាថ្មីដឹងថា ចំពោះរូបលោកការងារស្នូលគឺការជួយសម្របសម្រួលកសិករទាក់ទងទៅការប្រើប្រាស់បច្ចេកទេសកសិកម្ម ការធ្វើទីផ្សារកសិកម្ម និងជួយរកបញ្ហាដែលកសិករជួបប្រទះនៅក្នុងការធ្វើកសិកម្ម ដើម្បីរកដំណោះស្រាយសមស្របណាមួយដើម្បីឲ្យកសិករអនុវត្តន៍ទៅទទួលបានជោគជ័យ និងទទួលបានផលចំណេញកាត់បន្ថយថ្លៃដើមផលិត។
ជាមួយការតាំងចិត្តនឹងប្រើរាល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ចែករំលែកជួយដល់កសិករ លោក អ៊ុន ខេមរា ក៏បានរំលេចបន្ថែមពីការជួយសម្របសម្រួលរកទីផ្សារដល់កសិរ នៅពេលដែលដល់រដូវប្រមូលផល ក្នុងនាមជាមន្ត្រីកសិកម្មឃុំ គឺមានតួនាទី១ ជួយរកទីផ្សាសម្រាប់កសិករ។ ជាក់ស្ដែង ដូចជា ស្រូវ នៅពេលដល់រដូវប្រមូលផល គឺត្រូវជួយសម្របសម្រួលរកឈ្មួញទិញ រកម៉ាស៊ីនច្រូតឲ្យពួកគាត់ ដើម្បីទទួលបានតម្លៃមួយសមស្រប។


សម្រាប់ខេត្តក្រចេះ មានបេក្ខជនសរុបចំនួន ៤៤នាក់ ក្នុងនោះស្រី ២១នាក់ ដែលបានប្រឡងជាប់ និងត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ជាមន្ត្រីកសិកម្មឃុំ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


