សន្តិសុខសង្គម
បាត់ពីផ្ទះ ០៩ ថ្ងៃ មកប្រទះឃើញសពហើមស្អុយក្បែរចិញ្ចើមផ្លូវបេតុង នៅសង្កាត់បាក់ខែង
បុរសវ័យចំណាស់ម្នាក់ សតិមិនប្រក្រតី ដើរវង្វេងបាត់ពីផ្ទះម្ដុំត្រឡោកបែក ចំនួន ០៩ ថ្ងៃ បែរជាមករកឃើញនៅពេលសពហើមស្អុយក្បែរអូ នៅសង្កាត់បាក់ខែង ទៅវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ ព្រឹក ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ នៅក្នុងអូរក្បែរចិញ្ចឹមផ្លូវបេតុង ចម្ងាយប្រមាណជាង ០២ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ០៦ អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ ឈិត វណ្ណា អាយុប្រមាណជាង ៥០ ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី ស្នាក់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុមានប្រជាពលរដ្ឋម្នាក់ ដែលធ្វើដំណើរឆ្លងកាត់ ហើយឈប់បត់ជើង ក៏បានប្រទះឃើញសាកសពមនុស្សម្នាក់មានលក្ខណៈហើមស្អុយដេកស្លាប់ក្នុងព្រៃអូរ។ ភ្លាមៗ អ្នកឃើញហេតុការណ៍ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ បន្ទាប់ពីភ្ញាក់ផ្អើល ក៏ដឹងដល់ក្រុមគ្រួសារ ក្មួយៗ ចុះទៅកន្លែងកើតហេតុ ដោយអះអាងថា សពជាអ៊ំរបស់ខ្លួនដែលបានបាត់ខ្លួនរយៈពេល ០៩ ថ្ងៃ មកហើយ។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា អ៊ំរបស់ខ្លួនបានចេញពីផ្ទះតាំងពីវេលាម៉ោង ០៨ ព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីដើរហាត់ប្រាណដូចសព្វដង ហើយក៏បាត់ខ្លួនមិនឃើញមកផ្ទះ។ ដោយឡែកនៅថ្ងៃកើតហេតុជនរងគ្រោះបានដើរហាត់ប្រាណបាត់រហូតដល់ចំនួន ០៩ ថ្ងៃ ទើបរកឃើញសពនៅសង្កាត់បាក់ខែង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យរកឃើញថា សពស្លាប់ដោយសារគាំងបេះដូង ទើបបណ្ដាលឲ្យដួលធ្លាក់ចូលអូរស្លាប់តែម្ដង៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


