ព័ត៌មានជាតិ
កម្មវិធីជ័យលាភីអមតៈឆ្នាំ២០២៤ នាំមកនូវភាពរស់រវើកនៃសិល្បៈ និងការបង្ហាញបែបច្នៃប្រឌិតនៅកម្ពុជា
អង្គការសិល្បៈខ្មែរអមតៈ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២៤ បានប្រារព្ធកម្មវិធី «ជ័យលាភីអមតៈ ប្រចាំឆ្នាំ២០២៤» ដែលជាកម្មវិធីដ៏ពិសេសមួយធ្វើឡើងដើម្បីអបអរភាពជោគជ័យនៃអ្នកទទួលបានអាហារូបករណ៍ និងអ្នកទទួលបានមូលនិធិក្នុងឆ្នាំ ២០២៤ និងឆ្នាំ២០២៥។

បង្កើតឡើងដំបូងក្នុងឆ្នាំ ២០២២ កម្មវិធីជ័យលាភីអមតៈ បានក្លាយជាវេទិកាសំខាន់មួយដែលអង្គការសិល្បៈខ្មែរអមតៈរៀបចំឡើង ក្នុងគោលបំណងទទួលស្គាល់ដល់ការរួមចំណែកដ៏សំខាន់របស់សិល្បករ និងអ្នកបម្រើការក្នុងវិស័យសិល្បៈវប្បធម៌កម្ពុជា។ កម្មវិធីនេះក៏ជាឱកាសសម្រាប់ការជួបជុំ រវាងអ្នកផ្ដល់ជំនួយ ក្រសួង ដៃគូសហការ សហគមន៍សិល្បៈ និងភាគីពាក់ព័ន្ធនានា។

កញ្ញា យ៉ុន សុខខន នាយិកាកម្មវិធី នៃអង្គការសិល្បៈខ្មែរអមតៈ បានលើកឡើងថា៖ “កម្មវិធីជ័យលាភីអមតៈមិនត្រឹម តែជាឱកាសដើម្បីអបអរសាទរអ្នកទទួលជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពចំពោះភាពច្នៃប្រតិដ្ឋ ការលះបង់ និងភាពរឹងមាំរបស់សិល្បករ និងប្រតិបត្តិករសិល្បៈវប្បធម៌នៅកម្ពុជា។ តាមរយៈកម្មវិធីជ័យលាភីអមតៈប្រចាំឆ្នាំ ២០២៤ នេះ យើងបានបង្ហាញនូវការទទួលស្គាល់នៃការរួមចំណែកដ៏អស្ចារ្យរបស់ពួកគេ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមពង្រឹងវិស័យសិល្បៈវប្បធម៌កម្ពុជា ដោយធានាបានថាយើងនឹងនៅតែបន្តញុំាងចិត្តយុវជនជំនាន់ក្រោយ ហើយជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន។”

កញ្ញា បន្តថា កម្មវិធីនេះ ក៏នឹងបង្ហាញជូននូវការសម្តែងស្នាដៃសិល្បៈមួយចំនួនដែលជាសុទ្ធសឹងជាស្នាដៃច្នៃប្រតិដ្ឋ និងស្នាដៃបង្កើតថ្មីដែលទទួលបានការគាំទ្រពី អង្គការសិល្បៈខ្មែរអមតៈ តាមរយៈកម្មវិធីមូលនិធិនានា។ ជាពិសេស កម្មវិធីនេះនឹងមានការប្រគល់វិញ្ញាបនបត្រជ័យលាភីជូនអ្នកទទួលបានអាហារូបករណ៍ និងអ្នកទទួលបានមូលនិធិឆ្នាំ ២០២៤ និងឆ្នាំ២០២៥។

ក្រៅពីនេះ កម្មវិធីនេះ បានបង្ហាញពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសិល្បៈខ្មែរអមតៈក្នុងការពង្រឹងសហគមន៍សិល្បៈច្នៃប្រតិដ្ឋ និងការចូលរួមអភិវឌ្ឍប្រព័ន្ធអេកូសិល្បៈកម្ពុជា ផងដែរ។

អ្វីដែលកាន់តែពិសេស កម្មវិធីនេះ ក៏បាននាំមកនូវការសម្តែងសិល្បៈ និងការចែករំលែករឿងរ៉ាវដែលបង្ហាញពីភាពរឹងមាំ និងទេពកោសល្យរបស់សហគមន៍ច្នៃប្រតិដ្ឋកម្ពុជា។ កម្មវិធីជ័យលាភីអមតៈ ជាការរំលឹកដ៏មានឥទ្ធិពលមួយអំពីតួនាទីដ៏សំខាន់របស់សិល្បៈក្នុងសង្គម និងការលើកកម្ពស់កេរដំណែលវប្បធម៌របស់កម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ