ព័ត៌មានជាតិ
និស្សិត បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទមិនឱ្យផ្សព្វផ្សាយល្បែងអនឡាញ
ក្រោយសង្កេតឃើញថា មានបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងមានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដើម្បីអូសទាញពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញនោះ ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញ។

ចំពោះការបិទមិនឱ្យផ្សព្វផ្សាយល្បែងអនឡាញតាមបប្រព័ន្ធអនឡាញនេះដែរ ធ្វើឱ្យប្រជាពលរដ្ឋ សិស្ស និស្សិត បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ។ កញ្ញា ម៉េង សុខឃីម និស្សិតឆ្នាំទី១ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានយល់ឃើញថា ការបិទមិនឱ្យផ្សព្វផ្សាយល្បែងស៊ីសងតាមអនឡាញនេះ គឺជាការល្អ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនមានការចាញបោកគេ ដោយសារតែល្បែងអនឡាញ។ ទន្ទឹមនោះ ការផ្សព្វផ្សាយល្បែងអនឡាញក៏មានច្រើននៅលើបណ្តាញសង្គម ជាពិសេស មានបុគ្គលល្បីៗមួយចំនួនក៏បានផ្សព្វផ្សាយពីល្បែងទាំងនោះ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេមានការជឿជាក់កាន់តែខ្លាំង ឈានដល់ការលេងប្បែងនេះ រហូតដល់អស់ទ្រព្យក៏មាន។ ដូច្នេះហើយការបិទមិនឱ្យផ្សព្វផ្សាយនេះ គឺជារឿងដែលល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។
ចំណែក លោក ហាស់ ប៊ុនរឿន និសិ្សតឆ្នាំទី៣ យល់ថា ការបិទមិនឱ្យផ្សព្វផ្សាយល្បែងតាមអនឡាញនេះ មានចំណុចល្អច្រើន ដោយសារការលេងល្បែងតាមអនឡាញនេះ អាចធ្វើឱ្យមនុស្សជជាច្រើនបាត់បង់នូវទ្រព្យសម្បត្តិ ហើយថែមទាំងជំពាក់បំណុល រហូតឈានដល់ការសម្លាប់ខ្លួនក៏មាន។ និស្សិតរូបនេះ ក៏បានផ្តាំផ្ញើទៅដល់ សិ្សសនិស្សិត និងបុគ្គលគ្រប់រូប ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងធ្វើការងារដែលត្រឹមត្រូវស្របច្បាប់ កុំយកល្បែងសងជាមុខរបរ ព្រោះល្បែងមិនអាចធ្វើឱ្យយើងរីកចម្រើន និងមានបាននោះឡើយ។ ល្បែងគ្រាន់តែជាការបោកបញ្ឆោតឱ្យមនុស្សជឿទុកចិត្តនៅពេលដំបូង រួចហើយចុងក្រោយគ្មានអ្នកណារីកចម្រើន ដោយសារល្បែងនោះទេ។

រីឯកញ្ញា ណាន សុគន្ធបញ្ញា និស្សិតរូបវិទ្យា ឆ្នាំទី២ បានង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទគេហទំព័រអនឡាញ ព្រោះថាល្បែងអនឡាញនេះ បានធ្វើឱ្យយុវជនមួយចំនួនវ៉ក់នឹងល្បែងនេះរហូតដល់អន្តាយខ្លួន។ កញ្ញាបានបន្តថា ល្បែងអនឡាញនេះ បានបង្កផលប៉ះពាល់ច្រើន ដូចជាប៉ះពាល់ដល់ខ្លួនឯងផ្ទាល់ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ កញ្ញា ណាន សុគន្ធបញ្ញា ក៏បានអំពាវនាវឱ្យអ្នកផលិតមាតិការ ឱ្យផ្សព្វផ្សាយ និងចែករំលែកតែរឿងណាល្អៗ ដែលជាប្រយោជន៍ដល់សង្គមជាតិ ដើម្បីជាគំរូរដ៏ល្អដល់យុវជន៕

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


