ព័ត៌មានជាតិ
ឃាត់រថយន្ត ១១ គ្រឿង កែច្នៃខុសបច្ចកទេស បញ្ជាឱ្យកាត់ទ្រុងនៅនឹងកន្លែង
ដោយមានការណែនាំ និងដាក់ទិសដៅបន្ថែម របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានដាក់គោលដៅត្រួតពិនិត្យ នៅឃុំឆ្លូង ស្រុកឆ្លូង។
ក្នុងរយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានត្រួតពិនិត្យរកឃើញរថយន្តខុសបច្ចេកទេស បានចំនួន ១១គ្រឿង ក្នុងនោះ ឃាត់រថយន្ត តទ្រុងខុសលក្ខណៈបច្ចេកទេស បានចំនួន ០៩គ្រឿង និងបញ្ជាឱ្យកាត់ទ្រុងតចេញនៅនិងកន្លែងត្រួតពិនិត្យ។


ជាមួយគ្នានោះ ក្រុមការងារបានឃាត់រថយន្ត ដែលបំពាក់អំពុលភ្លើងខុសបច្ចេកទេស និងបានធ្វើការអប់រំណែនាំ ដោះភ្លើងបំភ្លឺ បានចំនួន ០២គ្រឿង។
លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តទាំងអស់មិនត្រូវមិនត្រូវកែច្នៃ តទ្រុង និងដឹកផ្ទុកទំនិញសំពីងសំពោង ហើយចំពោះរថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន