ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីចិនប្តេជ្ញា «ធ្វើគ្រប់យ៉ាង» ដើម្បីជំរុញតម្រូវការក្នុងស្រុក ចំពេលសេដ្ឋកិច្ចយឺតយ៉ាវ
នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានសន្យាថា រដ្ឋាភិបាលចិននឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងស្រពិចស្រពិល។ នេះបើតាមការស្រង់សម្ដីផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រទេសចិននឹងពង្រឹង និងបង្កើនការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីពង្រឹងសេដ្ឋកិច្ច។ លោក លី បានថ្លែងបែបនេះ កាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំនៅក្រុងប៉េកាំងជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិចំនួន ១០ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក។
ការប្ដេជ្ញារបស់លោក លី ធ្វើឡើងចំពេលដែលចិនជួបប្រទះនឹងភាពមិននឹងននៃសេដ្ឋកិច្ច ដោយសារតែកម្សោយនៃតម្រូវការក្នុងស្រុក និងបរិត្តផរណា ដែលធ្វើឱ្យប្រទេសនេះត្រូវពឹងផ្អែកខ្លាំងលើការនាំចេញដើម្បីជំរុញកំណើន។ យ៉ាងណាមិញ វិស័យនាំចេញរំពឹងថានឹងរងហានិភ័យកាន់តែខ្លាំង នៅពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធនាំចូល ១០ ភាគរយ ភ្លាមៗ លើទំនិញចិនគ្រប់មុខ។

លោក Liao Min អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រមុខនៃអង្គការអន្តរជាតិបានសម្តែងការព្រួយបារម្ភថា ការកាត់ផ្តាច់គ្នានឹងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មានការទទួលស្គាល់ថា សេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះ ប៉ុន្តែមានឱកាសជាច្រើនដើម្បីដោះស្រាយរាល់ការព្រួយបារម្ភ តាមរយៈគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ថា មេដឹកនាំកំពូលៗចិន បានបង្ហាញពីការគាំទ្រលើការចេញវិធានការជំរុញសេដ្ឋកិច្ចសំខាន់ៗនៅឆ្នាំក្រោយ តាមរយៈការប្រើប្រាស់ភាសាសេដ្ឋកិច្ច ដែលមិនធ្លាប់ប្រើអស់រយៈពេលជាង១ទសវត្សរ៍មកហើយ។ ការិយាល័យនយោបាយ ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងទទួលយកយុទ្ធសាស្រ្ត «ធូរល្មម» សម្រាប់គោលនយោបាយរូបិយវត្ថុនៅឆ្នាំក្រោយ ខណៈប្តេជ្ញាថានឹង «សកម្មជាងមុន» ជាមួយនឹងគោលនយោបាយសារពើពន្ធ។ ក្រៅពីនេះ ការិយាល័យនយោបាយក៏បានសន្យាផងដែរ លើការជំរុញការប្រើប្រាស់ ធ្វើឱ្យមានស្ថេរភាពលើអចលនទ្រព្យ និងទីផ្សារភាគហ៊ុន៕
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


